បារាំង ៖ ទីប្រឹក្សាការទូតកំពូលរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង(Emmanuel Macron) បាននិយាយថា ប្រទេសចិនកំពុងផ្តល់សម្ភារៈផ្សេងៗដែលអាចត្រូវបានប្រើជាយុទ្ធោបករណ៍ដល់ប្រទេសរុស្ស៊ី ទោះបីជាមិនមែនជាទ្រង់ទ្រាយធំក្តី។
នៅពេលសួរនៅឯវេទិកាសន្តិសុខទីក្រុងAspen ប្រសិនបើលោកខាងលិច បានឃើញភ័ស្តុតាងណាមួយដែលថា ចិនបានបំពាក់អាវុធដល់រុស្ស៊ីក្នុងគ្រប់មធ្យោបាយក្នុងសង្គ្រាមនៅអ៊ុយក្រែន លោក Emmanuel Bonne ប្រធានក្រុមការទូតរបស់លោកម៉ាក្រុង នៅវិមាន Elysee បាននិយាយថា៖«បាទ មានសញ្ញាបង្ហាញថា ពួកគេកំពុងធ្វើអ្វីដែលយើងមិនចង់ឲ្យពួកគេធ្វើ គាត់បានប្រាប់អ្នកសម្របសម្រួលកាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា)។
នៅពេលដែលត្រូវបានសង្កត់ធ្ងន់ថាតើចិនកំពុងផ្តល់សព្វាវុធឬអត់នោះ លោក Bonne បាននិយាយថា៖«មែនហើយ ប្រភេទនៃយុទ្ធោបរកណ៍... តាមដែលយើងដឹង ពួកគេមិនបានផ្តល់យុទ្ធោបករណ៍យ៉ាងច្រើនដល់រុស្ស៊ីទេ ប៉ុន្តែ (យើងត្រូវការពួកគេ) មិនមានការដឹកជញ្ជូនទេ។
ក្រុមមន្ត្រីបារាំង បានប្រាប់សារព័ត៌មាន CNN ថា លោកBonne កំពុងនិយាយយោងដល់ទាំងបច្ចេកវិទ្យាដែលអាចប្រើប្រាស់បានទាំងស៊ីវិលនិងយោធា និងជំនួយដែលមិនបណ្តាលឲ្យស្លាប់ ដូចជាមួកសុវត្ថិភាព និងរថពាសដែក។

