រុស្ស៊ី ៖ កងកម្លាំងសន្តិសុខរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានសម្លាប់ខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធធុនធ្ងន់ម្នាក់ ដែលបានទម្លាយចូលផ្ទះឯកជនមួយ នៅជាយទីក្រុងមូស្គូ ហើយបានបាញ់ប្រហារមកលើពួកគេ ដែលតាមសេចក្តីរាយការណ៍ថា បានគំរាមហែក្បួន នៅវិមានក្រឹមឡាំង។
ខ្មាន់កាំភ្លើងនោះ ត្រូវបានកងការពារប្រទះឃើញ បន្ទាប់ពីគាត់បានលួចចូលទៅក្នុងផ្ទះ ដែលមិនមានអ្នកកាន់កាប់ មានទីតាំងនៅភូមិខ្ទមវរជន ក្នុងតំបន់ Istra មានចម្ងាយប្រហែល៤៥គីឡូម៉ែត្រ (តិចជាង ៣០ម៉ាយ) ភាគខាងលិចនៃទីក្រុងមូស្គូ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ រុស្សី បានឲ្យដឹងថា នៅពេលដែលឆ្មាំពីរនាក់ និងនគរបាលម្នាក់ បានចូលទៅក្នុងផ្ទះ បុរសនោះ បានចាប់ពួកគេដោយភ្ជង់កាំភ្លើង ប៉ុន្តែអ្នកទាំងបីនាក់ក្រោយមក បានរត់គេចខ្លួន។
អស់រយៈពេលជាច្រើនម៉ោង អាជ្ញាធរបានចរចាជាមួយអ្នកវាយប្រហារ ដែលអស់កម្លាំងប្រយុទ្ធ ហើយបានកាន់កាំភ្លើង0Kalashnikov ។ បុរសនោះ បានអះអាងថា គាត់មកពីខ្សែត្រៀមជួរមុខក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានព្រះជំរុញឲ្យហែក្បួន នៅវិមានក្រឹមឡាំង ដែលជាការិយាល័យរបស់រដ្ឋាភិបាលក្នុងទីក្រុងមូស្គូ។
កងការពារជាតិរុស្ស៊ី បាននិយាយថា គាត់បដិសេធមិនព្រមចុះចាញ់ ដោយបានបាញ់ទៅលើកងកម្លាំងពិសេស ហើយត្រូវបានសម្លាប់ នៅពេលដែលពួកគេសម្រុកចូលផ្ទះ។ កងការពារនោះ បាននិយាយថា អ្នកវាយប្រហារមានអាវុធស្វ័យប្រវត្តិជាច្រើនដើម និងគ្រាប់បែកដៃ។

