ប៉ាគីស្ថាន៖ សកម្មជនប្រមាណ៣ពាន់នាក់ មកពីគណបក្ស Jamiat-e-Ulema Islam ( ចាមីអាត-អ៊ី-អ៊ូឡេម៉ា ឥស្លាម) បានចេញធ្វើបាតុកម្មនៅទីក្រុងកំពង់ផែ Karachi ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យដើម្បីតវ៉ាការដុតគម្ពីកូរ៉ានថតចម្លង ធ្វើឡើងដោយអ្នកនយោបាយស្តាំនិយមម្នាក់ នៅក្នុងប្រទេសស៊ុយអែត។
ការដុតគម្ពីរកូរ៉ាន ត្រូវបានអនុវត្តដោយលោក Rasmus Paludan មេដឹកនាំគណបក្សនយោបាយស្តាំនិយមដ៏រឹងរុស នៅខាងក្រៅស្ថានទូតទួរគីក្នុងទីក្រុង Stockholm កាលពីថ្ងៃទី២១ ខែមករា។
ការអនុញ្ញាតរបស់លោក Paludan ទទួលបានពីនគរបាល ដែលការតវ៉ារបស់លោកត្រូវបានធ្វើឡើងប្រឆាំងសាសនាអ៊ីស្លាម ហើយជាអ្វីដែលខ្លួនចាត់ទុកថាជាការប៉ុនប៉ងរបស់ប្រធានាធិបតីទួរគីលោក Tayyip Erdogan ចំពោះឥទ្ធិពលសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសស៊ុយអែត។
មេដឹកនាំជាច្រើន កំពុងថ្លែងទៅកាន់ក្រុមអ្នកតវ៉ា ដែលកំពុងទាមទារឲ្យកាត់ផ្តាច់ទំនាក់ទំនងផ្នែកការទូតជាមួយប្រទេសស៊ុយអែត៕

