អេស្ប៉ាញ៖ អេស្ប៉ាញទំនងជាបានឈានទៅដល់ដំណាក់កាលព្យួរសភាបន្ទាប់ពីការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ ភាគីឆ្វេង និងស្តាំនិយម មិនអាចទទួលបានជ័យជម្នះច្បាស់លាស់ឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលថ្មីបាន។
ខណៈការរាប់សន្លឹកឆ្នោតបាន៩៩%នៅម៉ោង ១១:៤៥នាទី យប់ កាលពីថ្ងៃអាទិត្យ គណបក្សប្រឆាំងអភិរក្សនិយម (PP) ទទួលបាន១៣៦ អាសនៈស្របពេលគណបក្ស ពលករសង្គមនិយម(PSOE) កំពុងកាន់អំណាចរបស់នាយករដ្ឋមន្ត្រី ផេត្រូ សាន់ឆេស(Pedro Sanchez)ទទួលបាន ១២២ អាសនៈ។

គណបក្សមួយចំនួន ដែលមានចំណែកសំខាន់បំផុតក្នុងការក្លាយជាបក្សបង្គ្រប់សំឡេង គឺគណបក្សស្តាំនិយម Vox ទទួលបាន ៣៣អាសនៈ និងគណបក្សឆ្វេងនិយមជ្រុល ស៊ូម៉ា (Sumar) ទទួលបាន៣១អាសនៈ។
លទ្ធផលសម្រាប់គណបក្ស Vox ដែលបានធ្វើយុទ្ធនាការលើវេទិការឡើងវិញនៃច្បាប់ស្តីពីអំពើហិង្សា យេនឌ័រ សិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នាឬ LGBTQ ការរំលូតកូន និងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ បានបាត់បង់១៩ អាសនៈ បើធៀបទៅនឹង បួនឆ្នាំមុន។
ខណៈក្រុមសង្គមនិយមរបស់ Sanchez បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ពួកគេ និងគណបក្សសម្ព័ន្ធមិត្តរបស់ពួកគេបានអបអរលទ្ធផលនេះថាជាជ័យជម្នះចាប់តាំងពីការរួមកម្លាំងគ្នារបស់ពួកគេ ទទួលបានអាសនៈច្រើនជាងគណបក្ស PP និង គណបក្សស្តាំនិយមបន្តិច។
ប្លុកដែលទំនងជាអាចគាំទ្រលោក Sanchez ទទួលបានអាសនៈសរុប ១៧២ អាសនៈ ខណៈ ប្លុកស្តាំនិយមតាមពីក្រោយរបស់មេដឹកនាំគណបក្ស PP លោក អាល់ប៊ើតូ នូណេសហ្វេចូ(Alberto Nunez Feijoo) ទំនងទទួលបាន១៧០អាសនៈ៕
