អាមេរិកបារម្ភខ្លាំង ចំពោះករណីរំលោភបំពានផ្លូវភេទ នៅឥណ្ឌា ក្នុងវីដេអូចែករំលែកគ្នាយ៉ាងទូលំទូលាយ និងឆាប់រហ័ស

2023/07/24 05:55:45 pm        270

អាមេរិក៖ សហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា) ថា ខ្លួនមានការបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃវីដេអូចែករំលែកគ្នាយ៉ាងឆាប់រហ័ស ដែលបង្ហាញពីនារី២នាក់ ត្រូវបានបង្ខំឲ្យដើរដង្ហែតាមផ្លូវទាំងអាក្រាតកាយ នៅរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា ដោយនេះជាករណីរំលោភផ្លូវភេទ ដែលបង្កឲ្យមានការខឹងសម្បាទូទាំងប្រទេស។

ការបំពារបំពាន ដែលត្រូវបានចោទប្រកាន់ថា រំលោភបូក និងដង្ហែនារីអាក្រាតកាយនោះ បានកើតឡើងជាង ២ខែមុន ប៉ុន្តែករណីនោះ បានទាក់ទាញចំណាប់អារម្មណ៍ពីមជ្ឈដ្ឋានទាំងក្នុងប្រទេស និងពិភពលោក នៅពេលដែលវីដេអូនេះ ត្រូវបានចែករំលែកយ៉ាងទូលំទូលាយ និងយ៉ាងឆាប់រហ័ស នៅលើបណ្ដាញទំនាក់ទំនងសង្គម កាលពីសប្តាហ៍មុន។ ក្រោយមក នគរបាលបានចាប់ខ្លួនមនុស្សមួយចំនួន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានហៅហេតុការណ៍នេះថា ជាអំពើ «ឃោរឃៅ» និង «គួរឲ្យខ្លាច» ហើយបាននិយាយថា សហរដ្ឋអាមេរិកសូមបង្ហាញនូវក្ដីអាណិតអាសូរ ចំពោះជនរងគ្រោះយ៉ាងស្មោះអស់ពីចិត្ត។

ទង្វើអសីលធម៌នេះ ត្រូវបានរាយការណ៍ឲ្យដឹងដោយជនរងគ្រោះ ដែលមានអាយុ ២១ឆ្នាំម្នាក់ និង ១៩ឆ្នាំម្នាក់ កាលពីខែឧសភា អំឡុងពេលមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងជនជាតិភាគតិចកុលសម្ព័ន្ធគូគី (Kuki) និងជនជាតិភាគតិចភាគច្រើនម៉ីតី (Meitei) ជុំវិញការផ្លាស់ប្តូរដែលអាចនឹងកើតមាន ដែលផ្ដល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចដល់ជនជាតិភាគតិចគូគី (Kuki) ច្រើនជាង។

បញ្ហានេះត្រូវបានដោះស្រាយបន្ទាប់ពីទីក្រុងញូវដេលី (New Delhi) បានប្រញាប់ប្រញាល់បញ្ចូនទាហានប៉ារ៉ា និងកងទ័ពរាប់ពាន់នាក់ទៅកាន់រដ្ឋ ដែលមានប្រជាជនចំនួន ៣,២លាននាក់នេះ។ ប៉ុន្តែអំពើហិង្សា និងការកាប់សម្លាប់ បានបន្តកើតឡើងវិញមិនយូរប៉ុន្មាន ហើយរដ្ឋនៅតែមានភាពតានតឹង ចាប់តាំងពីពេលនោះមក។ មនុស្សយ៉ាងហោចណាស់ ១២៥នាក់ ត្រូវបានសម្លាប់ និងជាង ៤០.០០០នាក់ បានភៀសខ្លួនចេញពីគេហដ្ឋានរបស់ពួកគេ ចាប់តាំងពីអំពើហិង្សា បានផ្ទុះឡើងនៅរដ្ឋ Manipur នេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm