ព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Tour de France បានបិទបញ្ចប់ជាផ្លូវការហើយ ដោយជាទីបញ្ចប់ កីឡាករដាណឺម៉ាក Jonas Vingegaard អាចការពារតំណែងជើងឯករបស់ខ្លួនបាន។
ដំណាក់កាលចុងក្រោយដែលមានចំងាយផ្លូវ ១១៥ គីឡូម៉ែត្រ កីឡាករប៊ែលហ្ស៊ិក Jordi Meeus ក្រោយមកដល់ទីព្រ័ត្រប្រើពេល ២ ម៉ោង ៥៦ នាទី ១៣ វិនាទី តាមពីក្រោយដោយកីឡាករប៊ែលហ្ស៊ិក Jasper Philipsen និងលេខ ៣ កីឡាករហូឡង់ Dylan Groenewegen។

ក្រោយ ២១ ដំណាក់កាលនេះ កីឡាកររបស់ក្រុម Jumbo-Visma បានក្លាយជាជើងឯកក្រោយឈ្នះដាច់អ្នកលេខ ២ Tadej Pogacar ដល់ទៅជាង ៧ នាទី ខណៈលេខ ៣ បានទៅកីឡាករអង់គ្លេស Adam Yates។
សម្រាប់លទ្ធផលផ្សេងទៀតរួមមាន កីឡាករប៊ែលហ្ស៊ិក Jasper Philipsen ឈ្នះតាមលក្ខខណ្ឌបូកពិន្ទុដោយមានសរុប ៣៧៧ ពិន្ទុបន្ទាប់ពីឈ្នះច្រើនជាងគេសរុប ៤ ដំណាក់កាល។
កីឡាករអ៊ីតាលី Giulio Ciccone ទទួលបានពិន្ទុ ១០៦ ច្រើនជាងគេសម្រាប់ការបែងចែកគិតតែដំណាក់កាលឡើងចុះភ្នំ។
អតីតជើងឯក កីឡាករស្លូវេនៀ Tadej Pogacar ឈ្នះជើងឯកផ្នែកយុវជន ខណៈជើងឯកក្រុមបប្រណាំងបានទៅ Jumbo-Visma៕ អត្ថបទ៖នាង សុភាវុធ

