Red Bull បំបែកកំណត់ត្រាឈ្នះការប្រណាំង F1 ១២ប្រកួតជាប់គ្នាក្រោយ Max Verstappen ឈ្នះនៅហុងគ្រី

2023/07/24 06:13:41 pm        150

អ្នកការពារតំណែងជើងឯក Formula One ពិភពលោក Max Verstappen នៅតែបន្ត​ជ័យជំនះ​របស់​ខ្លួនក្នុងរដូវកាលនេះ បន្ទាប់ពីយកឈ្នះការប្រកួតនៅប្រទេសហុងគ្រី ដែលជាជ័យជំនះទី ៩ រដូវកាល​នេះ ក៏ដូចជាជ័យជំនះ ៧ ប្រកួតជាប់គ្នាផងដែរ។

ចំណែកក្រុមប្រណាំង Red Bull ដែលបានយកឈ្នះ ១២ ទីលានជាប់គ្នានោះ បាន​បំបែក​កំណត់​ត្រា​ចាស់​របស់ ក្រុមប្រណាំង McLaren ឈ្នះ ១១ ទីលានជាប់គ្នាកាលពីឆ្នាំ ១៩៨៨ ដែល​ធ្វើ​បាន​ដោយ Ayrton Senna និង Alain Prost។

ជុំវិញ McLaren ផងដែរ កីឡាករអង់គ្លេស Lando Norris ទទួលបានចំណាត់ថ្នាក់លេខ ២ នៅ​ហុង​គ្រី​នេះ ខណៈលេខ ៣ កីឡាករម៉ិកស៊ិក Sergio Perez របស់ក្រុម Red Bull ផងដែរ។

ជើងឯកពិភពលោក ៧ សម័យ Lewis Hamilton ដែលចេញដំណើរមុខគេនោះ មិន​អាច​រក្សា​ការ​នាំមុខ​របស់ខ្លួនបានតាំងពីផ្លូវបត់ទី ១ នៃជុំដំបូង និងរបូត​តំណែង​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ធ្លាក់​ដល់​លេខ៤ នៅទីបញ្ចប់។

ជ័យជំនះភ្លក់ទឹកភ្លក់ដីរបស់ Red Bull នៅពេលនេះធ្វើឱ្យ Max Verstappen កាន់​តែ​ដាច់​គេ​ក្នុង​តារាង​ពិន្ទុ​ជើងឯមពិភពលោកពិបាករកគូប្រជែងពោលគឺដាច់មិត្តរួមក្រុម Sergio Perez ដែល​កំពុង​ឈរ​លេខ ២ ដល់ទៅ ១១០ ពិន្ទុ។

ទីលានបន្ទាប់ Formula One ពិភពលោកនឹងបន្តទៅទីលាន Spa-Francorchamps ប្រទេស​ប៊ែលហ្ស៊ិក​ចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        328
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        410

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm