មនុស្ស ១០នាក់ បានស្លាប់ បន្ទាប់ពីដំបូលកន្លែងហាត់ប្រាណនៅប្រទេសចិនបាក់រលំ

2023/07/24 06:20:50 pm        138

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ នៅថ្ងៃចន្ទ (ទី២៤ ខែកក្កដា)នេះ ថា ដំបូលបេតុងនៃកន្លែងហាត់ប្រាណរបស់សាលាមួយ បានរលំបាក់ នៅក្នុងទីក្រុង Qiqihar (ឈីឈីងហា) របស់ប្រទេសចិន កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា) ដោយបានសម្លាប់មនុស្ស ១០នាក់ ខណៈមនុស្សម្នាក់ នៅតែជាប់ក្នុងគំនរបែកបាក់របស់ដំបូលនោះ។

យោងតាមទូរទស្សន៍ CCTV បានឲ្យដឹងថា ដំបូងឡើយ គេគិតថា មនុស្ស ១៥នាក់ ត្រូវបានជាប់នៅក្រោមគំនរបាក់បែកនោះ តែអាជ្ញាធរយកចេញបាន ១៤នាក់ ហើយសារព័ត៌មាន Xinhua បានផ្សាយថា យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះខេត្ត បានឲ្យដឹងដឹងថា ការបាក់រលំនៅសាលាបឋមសិក្សាលេខ៣៤ ក្នុងសង្កាត់ Longsha នៅទីក្រុង Qiqihar ស្ថិតនៅក្នុងខេត្ត Heilongjiang (ហីឡុងជាំង) ភាគឦសាននៃប្រទេសចិននេះ ត្រូវបានរាយការណ៍ឲ្យដឹងនៅម៉ោង ២:៥៦នាទីរសៀល (ត្រូវនឹងម៉ោង ៦:៥៦នាទីព្រឹកម៉ោងសកល) កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា)។

មានមនុស្ស១៩នាក់នៅកន្លែងហាត់ប្រាណនោះ ពេលគ្រោះថ្នាក់នេះបានកើតឡើង ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា មនុស្ស ៤នាក់ បានគេចផុតពីការបាក់រលំនេះ តែ ១៥នាក់ទៀត ត្រូវបានជាប់នៅក្រោមនោះ។

សារព័ត៌មាន Xinhua បានឲ្យដឹងទៀតថា ការស៊ើបអង្កេតស៊ីជម្រៅ កំពុងបន្តធ្វើ ហើយបុគ្គលដែលទទួលខុសត្រូវនៅក្រុមហ៊ុនសំណង់ ត្រូវបាននាំខ្លួនទៅឃុំនៅប៉ុស្តិ៍នគរបាលហើយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm