ហាងលក់ទំនិញ និងផ្សារមួយចំនួននៅភ្នំពេញ បើកដំណើរវិញជាធម្មតាក្រោយការបោះឆ្នោត

2023/07/24 06:23:32 pm        123

ភ្នំពេញ៖ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ១ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ មាន​ស្ថានភាព​សុខសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ពលរដ្ឋគ្មានការភ័យខ្លាច បណ្តាហាង​លក់ទំនិញ និងតូបតាមផ្សារសាធារណៈ និងឯកជនមួយចំនួនធំបានបើកដំណើរការ​វិញជាធម្មតា និងខ្លះបន្តបិទ ដើរកម្សាន្តទៅតាមរមណីយដ្ឋានទេសចរណ៍ ​ហើយអាជីវកម្មខ្លះទៀត បន្តបិទ​ដោយសារបុគ្គលិក កម្មករ មិនទាន់ត្រឡប់មកពីស្រុកកំណើតវិញ។

បើតាម ប្រធានផ្សារច្បារអំពៅ រាជធានីភ្នំពេញ លោក គួច ចំណាន បានថ្លែងប្រាប់BTVនៅថ្ងៃទី២៤ ខែកក្តដានេះថា​ សម្រាប់ផ្សារច្បារអំពៅ នៅក្រោយការបោះឆ្នោតសកល ​មួយថ្ងៃនេះ គឺមាន​តូប​អាជីវករ​ប្រមាណជាង៦០% ​គឺបានបើកដំណើរការវិញ​ក្នុងទឹកមុខ​សប្បាយរីករាយ ហើយ​អាជីវករខ្លះទៀត ​បានបន្តបិទតូបបន្តដើរ​កម្សាន្ត​ទៅ​គោលដៅ​ទេសចរណ៍នានា។

ដោយឡែកសម្រាប់អាជីវករលក់គ្រឿងអលង្កាវិញ​ ក៏បានថ្លែងដែរថា ​នៅក្នុងការបោះឆ្នោតសកល អាណត្តិទី៧នេះ ​យើងមិនមានការភ័យខ្លាចដូចការបោះឆ្នោតអាណត្តិមុនៗនោះទេ ពោលគឺយើង​មាន​ការពេញចិត្តលទ្ធផលការបោះឆ្នោតនេះ ហើយបណ្តាអាជីវករ ​ក៏ស្នើឲ្យការបោះឆ្នោតសកល​នៅអាណត្តិបន្តបន្ទាប់ទៀត​ គឺបន្តមានស្ថានភាព​ស្ងប់ស្ងាត់​ល្អប្រសើរ​ ដូចនេះរហូតទៅ ដើម្បីងផ្តល់​ឱកាសល្អប្រសើរដល់អាជីវករ និងអ្នកវិនិយោគទុនជាតិអន្តរជាតិ​ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ​មានរីកចំរើនលឿន។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ​មានពលរដ្ឋ អញ្ជើញ​ទៅបោះឆ្នោតមានប្រមាណជាង៨លាន ​២សែននាក់ ​ស្មើនឹង ៨៤.៥៨%នៃចំនួនអ្នកមាន​ឈ្មោះបោះឆ្នោត​សរុបនៅក្នុងបញ្ជី៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm