សៀង ចន្ធា ចាត់ទុកការផ្ទេរទៅលីគកាតា ជាកម្លាំងចិត្តដ៏ធំធេង ដើម្បីជំរុញក្ដីស្រម៉ៃខ្លួន

2023/07/24 06:36:25 pm        559

ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងកម្ពុជា សៀង ចន្ធា បានធ្វើដំណើរទៅប្រទេសកាតាហើយ កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដើម្បីចូលរួមធ្វើតេស្ដសុខភាពដំណាក់កាលចុងក្រោយ ជាមួយក្លិបលីគទី២ AL Shahaniya ។ ចន្ធា បានចាត់ទុកដំណើរទៅប្រកបអាជីពក្រៅស្រុកដំបូងនេះ គឺជាកម្លាំង​ចិត្ត​ដ៏​ធំ​ធេង ដើម្បីជំរុញក្ដីស្រម៉ៃរបស់ខ្លួន ក្នុងអាជីពបាល់ទាត់ ។

មុនឡើងយន្ដហោះចាកចេញពីកម្ពុជា សៀង ចន្ធា បានសម្ដែងការភ្ញាក់ផ្អើល ដែលមានក្លិបកាតា ចាប់​អារម្មណ៍ និងទាក់ទងខ្លួន ។ សមាជិកក្រុមបឹងកេតរូបនេះ បន្ថែមថា ដំណើរ​ឆ្ពោះ​ទៅ​ប្រកប​អាជីព​នៅ​កាតា គឺជាជំហានមួយដ៏រីករាយ ដ្បិតរូបគេប៉ងចង់ទៅលេងនៅជប៉ុន មុនមាន​ក្ដី​ស្រម៉ៃច​ង់​ទៅ​លេងនៅ Barcelona ។ យ៉ាងណាក្ដី ចន្ធា ប្ដេជ្ញានឹងខំប្រឹង ដើម្បីមាន​ឱកាស​លេង​នៅ​លីគ​កាតា​ជា​មុនសិន ។

ក្នុងឱកាសជូនដំណើរកីឡាករ សៀង ចន្ធា ផងដែរ លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បាន​លើក​ឡើង​ថា ក្រៅពីក្លិបកាតា ក៏មានក្លិបអេស្ប៉ាញ ថៃ ម៉ាឡេស៊ី បានទាក់ទង ចន្ធា ដែរ តែ​ចុង​ក្រោយ​ក្លិប​សម្រេច​ទទួលសំណើរក្លិបកាតា ព្រោះគិតថា ស័ក្ដិសមសម្រាប់ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ​រូប​នេះ អភិវឌ្ឍន៍សមត្ថភាពបន្ថែម ។ លើសពីនេះ លោកស្រីបានចាត់ទុកជាគំរូមួយដ៏ល្អ សម្រាប់​យុវជន ក្នុងការបង្កើតក្ដីស្រម៉ៃក្នុងអាជីពបាល់ទាត់នេះផងដែរ ។

ទន្ទឹមជាមួយគ្នាលោក សឺ សៀង និងលោកស្រី ហេង សុខា ឪពុក-ម្ដាយបង្កើតកីឡាករ សៀង ចន្ធា បានសម្ដែងនូវការសប្បាយចិត្តជាខ្លាំង ដែលក្ដីស្រម៉ៃរបស់កូនប្រុស បានក្លាយជាការពិត ហើយ​លោក​ទាំងពីរ ថែមទាំងផ្ដាំផ្ញើ និងលើកទឹកចិត្តដល់យុវជនដទៃ ត្រូវហានមានសុបិន ខ្លួន​ស្រឡាញ់​អាជីព​បាល់ទាត់ ដើម្បីឆ្ពោះទៅសម្រេចនូវក្ដីស្រម៉ៃ និងទទួលបាន​ជោគ​ជ័យ​ក្នុង​អាជីព​លើ​វាលស្មៅ​ដូចកូនប្រុសរបស់ខ្លួនផងដែរ ។

គួរដឹងថា បន្ទាប់ពីបើកការចរចាជាង ១ខែ ក្លិបបឹងកេត បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន​ជា​មួយ​ក្លិប​លីគទី២ នៃប្រទេសកាតា ពោលគឺនៅ​សល់​តែ​ការ​ធ្វើ​តេស្ដ​សុខភាព​ដំណាក់កាល​ចុង​ក្រោយ​ប៉ុណ្ណោះដែល សៀង ចន្ធា បានធ្វើដំណើរទៅតេស្ដកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈ​បើ​ការ​ធ្វើតេស្ដទទួលបានជោគជ័យ ចន្ធា នឹងក្លាយជាកីឡាករខ្មែរដំបូង ដែលបាន​ប្រកប​អាជីព​នៅ​លីគ​កាតា​តែម្ដង៕ អត្ថបទ៖ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm