កម្ពុជារំពឹងថាកិច្ចព្រមព្រៀង RCEP និង FTA ជួញជំរុញការនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង

2023/07/24 06:42:23 pm        499

ភ្នំពេញ៖ កម្ពុជារំពឹងថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ ជំរុញការនាំចេញទំនិញ​ ជាផលិតផលសំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ​បន្ទាប់ពីការនាំចេញទៅទីផ្សារអឺរ៉ុប​ និងអាមេរិក មាននិន្នាការធ្លាក់ចុះ។

ប្រធានសមាគមស្បែកជើងកម្ពុជាឧកញ៉ា លី ឃុនថៃ បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រសាសន៍ថា ការនាំចេញស្បែកជើងទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូង បានកើនឡើងគួរឱ្យ​សំគាល់ ចាប់តាំងពីអនុវត្តកិច្ចព្រមព្រៀង RCEP និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ជាមួយចិន​ និងកូរ៉េខាងត្បូងចូលជាធរមានកាលពីឆ្នាំមុន។

ឧកញ៉ា លី ឃុនថៃ មានប្រសាសន៍ថា៖ "ជាមួយនឹងពន្ធអនុគ្រោះ យើងរំពឹងថានឹងទទួលបាន​ការ​បញ្ជាទិញបន្ថែមទៀត​សម្រាប់ផលិតផលសំលៀកបំពាក់​ ស្បែកជើង ​និងកាបូបធ្វើដំណើរ ទៅប្រទេសសមាជិក RCEP ទាំងនោះ" ។

ទីផ្សារសំខាន់ៗនាពេលបច្ចុប្បន្នសម្រាប់ទំនិញ​ផលិតផលសំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ របស់កម្ពុជាគឺអឺរ៉ុប ​សហរដ្ឋអាមេរិក ​និងកាណាដា។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញថា កម្ពុជា បាននាំចេញទំនិញ ផលិតផល​សំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ មានតម្លៃជាង ​៥ ពាន់លានដុល្លារអាមេរិក ចាប់​ពីខែមករាដល់ខែមិថុនាឆ្នាំនេះ​ ធ្លាក់ចុះជាង១៨ ​ភាគរយពី ជាង៦​ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន ។

កិច្ចព្រមព្រៀង RCEP រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមទាំងប្រទេសសមាជិក​អាស៊ាន​ទាំង ១០ ដែលមានប្រ៊ុយណេ ​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ​សិង្ហបុរី ថៃ និងវៀតណាម ​និងដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺ ​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
2026/09/23 08:35:41 pm        1
ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជាចុះMOU ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
2026/09/23 08:31:31 pm        1
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា
2026/09/23 07:45:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា

2026/09/23 08:35:41 pm
​ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជាចុះMOU ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
2026/09/23 08:31:31 pm
​ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា
2026/09/23 07:45:46 pm
​អ៊ីរ៉ង់ចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបថា មាន «ស្តង់ដារ ២» ពាក់ព័ន្ធស្ថានការណ៍វិវត្តន៍ ក្នុងតំបន់
2026/09/23 07:16:12 pm
​លោក Xi ចេញ​ដំណើរទៅសហរដ្ឋអាមេរិក សម្រាប់​ទស្សនកិច្ចផ្លូវរដ្ឋ និងជំនួប​កំពូលជាមួយលោក Trump
2026/09/23 06:54:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/23 05:48:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm