ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី និងចិន បានបញ្ចប់សមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅក្នុងសមុទ្រជប៉ុន ខណៈសម្ព័ន្ធមិត្តទាំងពីរស្វែងរកដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅទំនាក់ទំនងផ្នែកយោធារបស់ពួកគេ។

ប្រទេសធំៗទាំងពីរ ដែលមានបំណងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនូវអ្វីដែលពួកគេមើលឃើញថាជាអនុត្តរភាពអាមេរិក ដែលបានកើនឡើងកាន់តែជិតនៅក្នុងវីស័យយោធា ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមការវាយលុកលើអ៊ុយក្រែនកាលពីឆ្នាំមុន ជាចំណាត់ការមួយដែលប្រទេសចិន មិនបានថ្កោលទោសនោះទេ។

កាលពីពេលមុន ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា គោលបំណងសំខាន់នៃការធ្វើសមយុទ្ធចុងក្រោយនេះដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក រវាងប្រទេសទាំងពីរ និងស្ថិរភាពនិងសន្តិភាពដែនសមុទ្រ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
យោធារុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា សមយុទ្ធកងទ័ពជើងទឹកចិន-រុស្ស៊ីរួមគ្នា បានបញ្ចប់នៅក្នុងសមុទ្រជប៉ុន។
កងទ័ពនិយាយថា សមយុទ្ធប្រយុទ្ធចំនួនប្រមាណ២០ត្រូវបានអនុវត្ត រួមមានការបាញ់កាំភ្លើងធំរួមគ្នាលើគោលដៅអាកាស ឆ្នេរ និងនៅលើសមុទ្រ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពជើងទឹករុស្ស៊ី ត្រូវបានតំណាងដោយ នាវាប្រឆាំងនាវាមុជទឹក២គ្រឿង នាវាចម្បាំងធនតូច២គ្រឿង ព្រមទាំងនាវាប្រភេទទំនើបមួយគ្រឿង។ កាលពីចុងសប្តហ៍កន្លងទៅនេះ ទីក្រុងប៉េកាំង និយាយថា ខ្លួនបានបញ្ជូននាវាចម្បាំង៥គ្រឿង រួមមានទាំងនាវាពិឃាតបំពាក់មីស៊ីលស៊ីបគោលដៅមួយគ្រឿងផងដែរ។