អាជីវករសង្ឃឹមថា ការលក់ដូរនឹងប្រសើរឡើងថែមទៀត បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា​ឈ្នះឆ្នោត

2023/07/24 07:06:13 pm        633

ភ្នំពេញ៖ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ត្រូវបានបញ្ចប់​ដោយ​ជោគ​ជ័យ ជាមួយលទ្ធផលបឋមថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​នោះ ក្រុម​អាជីវករនៅរាជធានីភ្នំពេញ បានបង្ហាញការពេញចិត្ត និងសង្ឃឹមថា ការប្រកប​អាជីវកម្ម​នឹង​ល្អ​ប្រ​​សើរឡើងថែមទៀត ជាពិសេសទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនមកកាន់កម្ពុជា។

អ្នកស្រី ម៉េង ផល្លី អាជីវករលក់វត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់នៅផ្សារទួលទំពូង បាន​និយាយ​ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះថា គិតមកដល់ពេលនេះ ការ​ប្រកប​អាជីវកម្ម​មាន​រយៈពេលប្រមាណ ១៧ឆ្នាំ ដោយលក់ដាច់ភាគច្រើនគឺភ្ញៀវមកពីក្រៅស្រុក។ និយាយ​ដល់ការបោះឆ្នោត អ្នកស្រី បានឲ្យដឹងថា អ្នកស្រីទន្ទឹងរងចាំអស់រយៈពេល ៥ឆ្នាំ ដើម្បី​ទៅ​ចូល​រួមបោះឆ្នោតនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបាន​ដឹក​នាំ​ប្រទេស​ឲ្យ​មាន​ការរីកចម្រើនជាបន្តបន្ទាប់ និងធ្វើឲ្យការរស់នៅប្រកបដោយសុខសន្តិភាព។

 ដោយឡែក លោក ហ៊ួយ សីហា អាជីវករលក់រូបគំនូរ និងអ្នកស្រី សុខ ធីតា អាជីវករ​លក់​សម្លៀក​បំពាក់ កាបូប និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតក្នុងផ្សារទួលទំពូងនេះ បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ទៅថ្ងៃអនាគតខាងមុខ អ្វីដែលពួកគាត់ចង់បាន និងចង់ឃើញបន្តទៀត គឺចង់​ឃើញ​ការ​ដឹកនាំប្រទេសឲ្យមានការរីចកម្រើនទៅមុខបន្ថែមទៀត ជាពិសេស ទាក់ទាញ​ភ្ញៀវ​ទេសចរ ​និងអ្នកវិនិយោគឲ្យមកកម្ពុជាកាន់តែច្រើនឡើង ដើម្បីបង្កើតការងារ និង​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ។ល។

សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួល​បានសំឡេងច្រើនលើសលុប ចំនួន ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ទទួល​បាន ៥អាសនៈ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm