មនុស្ស៣នាក់រងរបួសក្នុងការវាយប្រហារដោយកាំបិតនៅលើរថភ្លើងប្រទេសជប៉ុន

2023/07/24 07:09:24 pm        263

មនុស្ស៣នាក់បានរងរបួស ក្នុងការវាយប្រហារដោយកាំបិតនៅលើរថ្លើងនៅប្រទេសជប៉ុនភាគខាងលិចកាលពីថ្ងៃអាទិត្យ ដោយនគរបាលនិយាយថា ពួកគេបានបានចាប់ខ្លួនបុរសម្នាក់តាមការចោទប្រកាន់ពីបទវាយប្រហារដោយកាំបិត។

លោក Tetsuya Sakagami មកពីនាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា ជនរងគ្រោះដែលរួមមាន អ្នកបម្រើការលើរថភ្លើងក្នុងវ័យ២០ឆ្នាំ និងអ្នកដំណើរជាបុរស២នាក់ក្នុងវ័យ២០ឆ្នាំ និងក្នុងវ័យ៧០ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយការរងរបួសពុំគំរាមកំហែងដល់អាយុជីវិតនោះទេ។

នគរបាលក្នុងតំបន់បានប្រាប់សារព័ត៌មាន AFP ថា ជនសង្ស័យជាបុរសមានអាយុ៣៧ឆ្នាំ មានកាំបិតចំនួន៣នៅពេលដែលត្រូវបានគេចាប់ខ្លួននៅស្ថានីយ៍រថភ្លើងទីក្រុង Rinku ក្នុងខេត្ត Osaka។

នគរបាលនិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួនពីបទឃាតកម្មដែលបានប៉ុនប៉ងទុកជាមុន ហើយបានសារភាពចំពោះការវាយប្រហារនេះកាលពីព្រឹកថ្ងៃអាទិត្យ ហើយពួកគេកំពុងស៊ើបអង្កេតពីការជំរុញឲ្យមានការវាយប្រហារនេះ។

ឧក្រិដ្ឋកម្មហិង្សាគឺកម្រកើតមាននៅក្នុងប្រទេសជប៉ុន ដែលមានអត្រាឃាតកម្មទាប ហើយមានច្បាប់ប្រើប្រាស់អាវុធតឹងរ៉ឹងបំផុតនៅលើពិភពលោក។ ប៉ុន្តែនៅតែមានការចាក់សម្លាប់ និងការបាញ់ប្រហារម្តងម្កាល រួមទាំងករណីឃាតកម្មលើអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe កាលពីឆ្នាំមុន។

កាលពីឆ្នាំ២០២១ បុរសវ័យ២៤ឆ្នាំម្នាក់ តាមការចោទប្រកាន់ បានចាក់អ្នកដំណើរម្នាក់និងបានបង្កអគ្គិភ័យនៅលើរថភ្លើងក្នុងទីក្រុងតូក្យូ នៅថ្ងៃបុណ្យ Halloween ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm