ក្រុមអ្នកទេសចរដែលត្រូវបានជម្លៀសខ្លួនចេញពីកោះ Rhodes ប្រទេសក្រិក ត្រូវបានបង្ខំឲ្យដេកនៅលើកម្រាលឥដ្ឋនៅអាកាសយានដ្ឋាន កាលពីយប់ថ្ងៃអាទិត្យ ខណៈមនុស្សជាច្រើន បានរង់ចាំជើងហោះហើរចាកចេញពីកោះនេះ។

ក្រុមអ្នកស្ម័គ្រចិត្ត បានផ្តល់អាហារ និងទឹក ដល់អ្នកទេសចរដែលជាប់គាំងដំណើរ ខណៈអាកាសយានដ្ឋានពេញដោយមនុស្ស សង្ឃឹមថាបានទៅដល់ប្រទេសកំណើតរបស់ពួកគេ។
ក្រុមហ៊ុនទេសចរណ៍ TUI បាននិយាយថា ក្រុមការងាររបស់ក្រុមហ៊ុន កំពុងធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេអាចធ្វើបានដើម្បីជួយដល់អតិថិជន និងបានបញ្ជូនបុគ្គលិកបន្ថែមទៀតជាអ្វីដែលក្រុមហ៊ុនចាត់ទុកថាជាស្ថានភាពលំបាក និងកំពុងផ្លាស់ប្តូរ។
អ្នកទេសចរមួយចំនួន និយាយថា ពួកគេបានដើរជាច្រើនម៉ាយស៍ ក្នុងកម្តៅក្តៅខ្លាំងដើម្បីបានទៅដល់ទីសុវត្ថិភាព ដោយក្រុមគ្រួសារមួយចំនួនបានបែកគ្នាបណ្តោះអាសន្ន។

អ្នកទេសចរអង់គ្លេសម្នាក់និយាយថា វាពិតជាមានការតស៊ូព្យាយាមនៅលើឆ្នេរខ្សាច់ដោយមានផ្សែងហុយ។ កោះRhodes ប្រទេសក្រិក គឺជាគោលដៅដ៏ពេញនិយមជាពិសេសមានអ្នកទេសចមកពីចក្រភពអង់គ្លេស និងបណ្តាប្រទេសដ៏ទៃទៀតនៅអឺរ៉ុបខាងជើង។