នាវាមុជទឹកទី២ របស់អាមេរិក ទៅដល់កូរ៉េខាងត្បូង ចំពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង

2023/07/24 07:46:56 pm        275

នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃចន្ទ (ទី២៤ ខែកក្កដា)នេះ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរដំបូងរបស់ប្រទេសមហាអំណាចមួយនេះ បានចូលចត​នៅកំពង់ផែក្នុងប្រទេសតំបន់អាស៊ីនេះជាលើកដំបូងក្នុងរយៈពេល ៤ទសវត្សរ៍ ខណៈដែលសម្ព័ន្ធមិត្តទាំង២ ស្វះស្វែងរកការបង្កើន​យុទ្ធោបករណ៍​យុទ្ធសាស្ត្ររបស់អាមេរិក ដើម្បីរារាំងប្រទេសកូរ៉េខាងជើង។

កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយថា នាវា USS Annapolis បានចូលដល់មូលដ្ឋានទ័ពជើងទឹកនៅភាគខាងត្បូងកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីផ្ទុកការផ្គត់ផ្គង់យោធា ខណៈដែលកំពុងបំពេញបេសកកម្មប្រតិបត្តិការដែលមិនបានបញ្ជាក់ឲ្យដឹង។

ក្នុងសេចក្ដីថ្លែងការរបស់ខ្លួន កងទ័ពជើងទឹកកូរ៉ខាងត្បូង បានឲ្យដឹងដឹងថា៖ «កងទ័ពជើងទឹកនៃប្រទេសទាំង២ គ្រោងពង្រឹងជំហរការពាររួមគ្នាជាមួយនឹងការមកដល់របស់នាវា USS Annapolis និងអនុវត្តការផ្លាស់ប្តូរសកម្មភាពនានា ដើម្បីប្រារព្ធរំលឹកខួបលើកទី៧០ឆ្នាំនៃការចងសម្ព័ន្ធភាពរបស់ប្រទេសទាំង២»។

នាវាមុជទឹក USS Kentucky ដែលជានាវាមុជទឹកមីស៊ីលផ្លោងរបស់សហរដ្ឋអាមេរិក បានចូលចតនៅកំពង់ផែក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍មុន។ នេះគឺជាទស្សនកិច្ចលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ របស់នាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទិកក្បាលគ្រាប់នុយក្លេអ៊ែរ (SSBN) របស់សហរដ្ឋអាមេរិក ហើយវាក៏កើតឡើងស្របពេលជាមួយនឹងការចាប់ផ្តើមកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីសម្របសម្រួលការឆ្លើយតប ក្នុងករណីមានសង្គ្រាមនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។

សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកចំនួន ២គ្រាប់ កាលពីថ្ងៃពុធសប្ដាហ៍កន្លងមក ដែលការបាញ់នោះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីមានទស្សនកិច្ចរបស់នាវា USS Kentucky នៅប្រទេសកូរ៉ខាងត្បូងនេះ ហើយបានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ម្ដងទៀត កាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា)៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm