ក្រសួងវប្បធម៌ គ្រោងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ក្រោមប្រធានបទ វប្បធម៌សន្តិភាព

2023/07/24 07:49:14 pm        684

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ដែលនឹងប្រារព្ធឡើងចំនួន៣ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០២-០៣-០៤ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

បើតាមលោក ឈាង ឆដាភ័ក្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព ប្រាប់BTV ព័ត៌​មាន​នាព្រឹក​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះថា ក្រសួងនឹងរៀបចំមហោស្រពចាប៉ីដងវែង ទូទាំង​ប្រទេស ឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក្នុងគោលបំណងចូលរួមថែរក្សាលើកស្ទួយ អភិរក្ស តម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និង​លើកកម្ពស់កិត្យានុភាពជាតិ ជាពិសេស​ចាប៉ីដងវែង​ដែល​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ មហោ​ស្រព​ចាប៉ី​ដង​វែង ប្រារព្ធឡើងនៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព និង​មាន​ការ​ផ្សាយ​ផ្ទាល់​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ អាស្រ័យហេតុនេះ សូមលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត និង​ប្រធាន​អង្គការ សមាគមសិល្បៈ ដែលប្រតិបត្តិការងារទាក់ទង នឹងវិស័យសិល្បៈវប្បធម៌ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឱ្យបានទូលំទូលាយដល់គ្រប់មជ្ឈដ្ឋានមហាជន ដើម្បីឱ្យសិល្បករ សិល្បការិនី ដែល​មាន​ជំនាញ និងទេពកោសល្យលើទម្រង់សិល្បៈចាប៉ីដងវែង បាន​ចូល​រួម​ប្រឡង​ក្នុង​មហោ​ស្រព​ដ៏​មាន​សារៈ​សំខាន់នេះ ក្នុងបុព្វហេតុថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ឱ្យ​កាន់​តែ​រីកដុះដាលថែមទៀត។ មហោស្រពអនុលោមតាមស្មារតីខាងលើ ក្រសួង នឹង​ដំណើរ​ការ​ប្រឡង​ជ្រើសរើសបេក្ខជនចូលរួមប្រកួតនៅក្នុងចាប៉ីដងវងទូទាំងប្រទេស ឆ្នាំ២០២៣ តាម​លក្ខ​ខណ្ឌ និង​កាលបរិច្ឆេទដូចខាងក្រោម៖ បេក្ខជនជាមន្ត្រីរាជការ ឬមហាជន ដែល​ពុំ​មែន​ជា​បេក្ខជន​ជ័យ​លាភី នៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ក្នុងឆ្នាំកន្លងៗមក។ ចំពោះបេក្ខជន ជានារី និង​ជនមានពិការភាពដែលមានសមត្ថភាពសមស្របត្រូវបានលើកទឹកចិត្ត និងបេក្ខជន​ត្រូវ​បំពេញ​ពាក្យ​សុំ​ប្រឡង និងប្រវត្តិរូបសង្ខេបចំនួន០១ច្បាប់ (តាមគំរូដែលមានស្រាប់) ក្នុងករណី​ក្រុម​ការងារ​រៀប​ចំមហោស្រព ពិនិត្យឃើញវីដេអូរបស់បេក្ខជនណាមួយខុសលក្ខខណ្ឌ នោះក្រុម​ការងារ​មិន​បញ្ជូន​ឯកសារឲ្យគណៈកម្មការមេប្រយោគពិនិត្យវាយតម្លៃឡើយ។

សូមបញ្ជាក់​ផងដែរថា រង្វាន់ជ័យលាភី បេក្ខជន ដែលឈ្នះការ​ប្រឡង​ប្រជែង​ក្នុង​មហោស្រព​ចាប៉ី​ដង​វែង ទូទាំងប្រទេស ឆ្នាំ២០២៣ នឹងទទួលបាន ជ័យលាភីលេខ១ ៖ ទទួលបានពានមាស១ ទឹកប្រាក់ ៦,០០០,០០០រៀល, -ជ័យលាភីលេខ២ ៖ ទទួលបានពានប្រាក់១ ទឹកប្រាក់ ៤,០០០,០០០រៀល, - ជ័យលាភីលេខ៣ ៖ ទទួលបានពានសំរិទ្ធ១ ទឹកប្រាក់ ២,០០០,០០០រៀល, -ជ័យលាភីលេខ៤ និង៥ ៖ ទទួលបានបណ្ណសរសើរ១ ទឹកប្រាក់​១,០០០,០០០រៀល៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm