នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជាសះស្បើយនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ បន្ទាប់ពីដំណើរការសង្គ្រោះបន្ទាន់ជំងឺបេះដូង ខណៈការប្រឆាំងចំពោះផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស់របស់រដ្ឋាភិបាលលោក បានឈានដល់ចំណុចខ្ពស់ ហើយភាពចលាចលបានរួមរឹតប្រទេសនេះ។

វេជ្ជបណ្ឌិតរបស់លោក Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា ដំណើរការព្យាបាលបេះដូង បានឆ្លងកាត់ដោយរលូន ដែលលោក Netanyahu អាយុ៧៣ឆ្នាំមានភាពប្រសើរឡើង។
យោងតាមការិយាល័យរបស់លោក បានឲ្យដឹងថា លោកត្រូវបានគេរំពឹងថា នឹងចេញពីមន្ទីរពេទ្យនៅថ្ងៃបន្ទាប់នេះ។ ប៉ុន្តែភាពតានតឹងកំពុងកើនឡើង ខណៈសមាជិកសភា បានចាប់ផ្តើមការជជែកដេញដោលខ្លាំងជុំវិញផ្នែកដ៏ធំដំបូងនៃការផ្លាស់ប្តូរប្រព័ន្ធតុលាការ មុនការបោះឆ្នោតនៅក្នុងសភាដែលការពារឲ្យចូលជាច្បាប់នៅថ្ងៃចន្ទនេះ។

ការតវ៉ាទ្រង់ទ្រាយធំៗ បានបន្ត រយៈពេល៧ខែជាប់ៗគ្នានៃបាតុកម្មដ៏តឹងតែងនិងមានការគាំទ្រច្រើនបំផុត ដែលប្រទេសនេះពុំដែលបានជួបប្រទះ។
មនុស្សរាប់ម៉ឺននាក់ បានចេញធ្វើបាតុកម្ម នៅទូទាំងប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ ខណៈរាប់ពាន់នាក់ បានដង្ហែរក្បួនចូលទៅកាន់ទីក្រុងហ្សេរុយសាឡឹម និងបានបោះជំរំនៅជិតសភា មុនការបោះឆ្នោតនៅថ្ងៃចន្ទនេះ។