បារាំងធ្វើអ្វីហ្សាម៉ាអ៊ីកមិនបាននៅការប្រកួតបាល់ទាត់នារីជើងឯកពិភពលោក

2023/07/24 08:38:43 pm        363

ក្រុមបាល់ទាត់នារីបារាំងមិនអាចធ្វើឱ្យក្រុមនារីហ្សាម៉ាអ៊ីកបានឡើយ នៅការប្រកួត​បាល់ទាត់​នារី​ជើង​ឯកពិភពលោក បន្ទាប់ពីការប្រកួតបញ្ចប់ទៅដោយគ្មានក្រុមស៊ុតបញ្ចូលទី ០-០។

អ្នកចាត់ការហ្សាម៉ាអ៊ីកលោក Lorne Donaldson បានហើយលទ្ធផលនេះគឺជា សមិទ្ធផលលេខ ១ សម្រាប់ប្រវត្តិសាស្រ្តបាល់ទាត់នៃប្រទេសក្នុងតំបន់ការ៉ាអ៊ីបមួយនេះ ដែល​អាច​យក​ពិន្ទុ​បាន​ពី​ក្រុម​ដែល​គេចាត់ទុកថាជាបេក្ខភាព ប្រជែងជើងឯកឆ្នាំនេះ។

ក្រុមរបស់លោក Herve Renard មិន​អាច​បំប៉ោង​សំណាញ់​ក្រុម​ដែល​មាន​ការ​រៀបចំ​ល្អ​នៅ​តំបន់​ការពារ​ហ្សាម៉ាអ៊ិក បានឡើយ ទោះបីជាប្រធានក្រុមហ្សាម៉ាអ៊ីក Khadija Shaw ត្រូវបាន​បណ្តេញ​ចេញ​នៅ​ចុង​ម៉ោងក៏ដោយ។

នេះជាពិន្ទុដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់នារីហ្សាម៉ាអ៊ិក នៃការបង្ហាញខ្លួនលើកដំបូង ក្នុង​ការ​ប្រកួត​ជើង​ឯកពិភពលោកបែបនេះខណៈប្រកួតបន្ទាប់របស់ពួកគេគឺត្រូវជួបជាមួយប៉ាណាម៉ា ឯ​បារាំង​នឹងត្រូវជួបប្រេស៊ីលនៅក្នុងពូល F នេះ។

ងាកមកពូល E វិញ ក្រុមជើងឯករងឆ្នាំ ២០១៩ ហូឡង់​រក​បាន​បីពិន្ទុ​ដ៏​មាន​សារៈ​សំខាន់​របស់​ខ្លួន​តាម​រយៈ​ជ័យជំនះលើព័រទុយហ្កាល់ ១-០។

គ្រាប់បាល់ជ័យជំនះរបស់ហូឡង់សម្រេចដោយការតែតបញ្ចូលទីរបស់ Van der Gragt តាំង​ពី​នាទី​ទី ១៣ ខណៈ បីពិន្ទុនេះធ្វើឱ្យហូឡង់ឈរលេខ ២ មាន ៣ ពិន្ទុស្មើក្រុមលេខ ១ អាមេរិក​ដែល​យក​ឈ្នះវៀតណាម។

ចំណែកការប្រកួតនៅក្នុងពូល G ក្រុមលេខ ៣ ឆ្នាំ ២០១៩ ស៊ុយអែត​ក៏រកបាន​បី​ពិន្ទុ​ដែរ​ក្រោយ​យក​ឈ្នះក្រុម អាហ្រ្វិកខាងត្បូងប្រផិតប្រផើយ ២-១។

ក្រុមជើងឯកបាល់ទាត់នារីជើងឯកទ្វីបអាហ្វ្រិក អាហ្វ្រិកខាងត្បូងបាននាំមុខនៅនាទីទី ៤៨ ដោយ Hildah Magaia តែក៏ត្រូវស៊ុយអែតវាយបកពីរគ្រាប់វិញដោយ Frida Rolfo នាទីទី ៦៥ ខណៈ​គ្រាប់​បា​ល់​ជ័យជំនះកើតឡើងនៅចុងម៉ោងនាទីទី ៩០ ទៅហើយដោយ Amanda Ilestedt៕

អត្ថបទ៖នាង សុភាវុធ

         

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        373
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        461

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm