នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និយាយកាលពីថ្ងៃអាទិត្យថា លំហូរចូលជនអន្តោប្រវេសន៍ ខុសច្បាប់ កំពុងធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងតំបន់សមុទ្រមេឌីទែរ៉ាណេ ស្របពេលដែលលោកស្រីព្យាយាមបង្កើតសម្ព័ន្ធភាពប្រជាជាតិទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួយដូរមនុស្សខុសច្បាប់ ។

ដោយបន្ទន់វោសាស្រ្តរឹងរួសកាលពីមុនរបស់ខ្លួន លោកស្រី Meloniនិយាយប្រាប់កិច្ចប្រជុំអន្តរជាតិនៅក្នុងទីក្រុងរ៉ូមថា រដ្ឋាភិបាលរបស់លោកស្រី បើកទូលាយចំពោះការទទួលយកមនុស្សបន្ថែមទៀតដែលឆ្លងកាត់ផ្លូវស្របច្បាប់ ស្របពេលដែលអឺរ៉ុប និងអ៊ីតាលី ត្រូវការអន្តោប្រវេសន៍ ។
លោកស្រីបន្តថា ពួកយើងត្រូវការធ្វើអ្វីៗបន្ថែមទៀត ដើម្បីការពារជនអន្តោប្រវេសន៍ពីការព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដ៏គ្រោះថ្នាក់ តាមមធ្យោបាយពុំបានអនុញ្ញាត ។
លោកស្រី Meloni បញ្ជាក់ថា ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំ នឹងធ្វើឲ្យប៉ះពាល់ដល់ពួកយើងម្នាក់ៗ និងម្នាក់ៗក្នុងចំណោមពួកយើង ។ គ្មាននរណាម្នាក់ចំណេញពីរឿងមួយនេះទេ លើកលែងតែក្រុមឧក្រិដ្ឋជនដែលទទួលបានផលចំណេញច្រើនពីមុខជំនួញដ៏ផុយស្រួយបំផុតនេះ និងការប្រើប្រាស់កម្លាំងរបស់ពួកគេ បើទោះបីជាប្រឆាំងនឹងរដ្ឋាភិបាល ធ្វើឲ្យពលរដ្ឋគ្រោះថ្នាក់ ប្រឆាំងនឹងសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងតុល្យភាពប្រជាធិបតេយ្យក៏ដោយ ។
គួរឲ្យដឹងថា កាលពីសប្តាហ៍មុន សហភាអឺរ៉ុប និងប្រទេសទុយនីស៊ី ដែលជាចំណុចចាកចេញដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត ដែលរួមទាំងការចាត់វិធានការបង្ក្រាបក្រុមជួញដូរមនុស្សខុសច្បាប់ និងរឹតបន្តឹងព្រំដែន ។
អឺរ៉ុប បានសន្យាផ្តល់ជំនួយ ១ពាន់លានអឺរ៉ូ ស្មើនឹង១,១ពាន់លានដុល្លារ ដើម្បីជួយដល់សេដ្ឋកិច្ចទន់ខ្សោយរបស់ប្រទេសទុយនីស៊ី ក្នុងនោះថវិកា ១០០លានអឺរ៉ូ ទុកសម្រាប់ដោះស្រាយយ៉ាងពិសេសលើបញ្ហាធ្វើអន្តោប្រវេសន៍ខុសច្បាប់ ៕
