ប្រមុខក្រសួងមហាផ្ទៃ ថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ដែលសម្រួលឲ្យព្រឹត្តិការណ៍​បោះឆ្នោត​ប្រកបដោយភាពរលូន

2023/07/24 09:37:48 pm        361

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈ​បញ្ជាការ​សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្ញើរសារលិខិតសរសើរ និង​ថ្លែង​អំណរ​គុណ​ដល់​អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច​អនុវត្តន៍​ច្បាប់​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់​ដែល​បាន​ខិតខំ​អស់​ពី​កម្លាំង​កាយចិត្ត ក្នុងការសម្រប សម្រួល​ឲ្យ​ដំណើរ​កា​រ​បោះឆ្នោត​ជ្រើស​តាំ​ង​តំ​ណាង​រាស្រ្ត​ នីតិកាល​ទី៧ ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សាណាមួយកើតឡើង។

តាមរយៈលិខិតសរសើរ និងថ្លែងអំណរគុណរបស់ប្រមុខក្រសួងមហាផ្ទៃដែលបានចេញនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងថា ក្នុង​នាម​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​ សម្រាប់​ការ​បោះឆ្នោត និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង​សូម​កោត​សរសើរ​ដោយស្មោះចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមាន សមត្ថកិច្ច និងកង​កម្លាំង​អនុវត្ត​ច្បាប់​គ្រប់​លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការ បោះឆ្នោត ដែល​បាន​ខិតខំ​ប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយ ការ​យក​ចិត្ត​ទុក​ដាក់ និងការទទួលខុសត្រូវខ្ពស់ ញ៉ាំង​ឱ្យ​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្តាប់​ធ្នាប់ ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និង​គ្មាន​អំពើ​ហិង្សា​។

សម្តេចក្រឡាហោម ស ខេង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ «ជោគ​ជ័យ​ដ៏​ត្រចះ​ត្រច​ង់​ប្រកប​ដោយ​អត្ថន័យ​នេះ បាននាំមកនូវមោទនភាព និងកិត្យានុភាពថ្មី ជូនជាតិមាតុភូមិយើង ជាពិសេ​ស​បាន​បង្កើត​​នូវ​​ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា នៅក្នុងដំណើរការ រៀបចំ​ព្រឹត្តិការណ៍​ជាតិ​របស់​ខ្លួន ដែលពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ បានឆ្លុះបញ្ចាំងកាន់ តែច្បាស់ពីភាពចាស់ទុំ និង​បទ​ពិសោធន៍ ប្រកបដោយភាពជាម្ចាស់របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និង​កង​កម្លាំង​អនុវ​ត្ត​ច្បាប់គ្រប់លំដាប់ថ្នាក់ ។ លទ្ធផលដែលយើងសម្រេចបានយ៉ាងត្រចះត្រចង់នេះមិនត្រឹម ​តែ​ជា​ជោគជ័យថ្មីមួយទៀតក្នុងវិស័យសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជោគជ័យនេះ បាន​រួម​ចំណែក យ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងក្របខណ្ឌនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា»។

សម្តេចក្រឡាហោមបានអះអាងទៀតថា «បរិយាកាសប្រកបដោយភាពអំណោយផល និង​មាន​តម្លៃ​នេះ បានបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋយើងគ្រប់និន្នាការនយោបាយ បាន​អញ្ជើញ​ទៅ​បោះឆ្នោតយ៉ាងច្រើនកុះករប្រមាណ ៨៤.៥៨% ក្នុងចំណោម​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោតសរុបទូទាំងប្រទេស ។ ប្រជាជនយើងគ្រប់ច្រកល្ហក បានអនុវត្ត យ៉ាង​ពេញ​លេញ​នូវ​សិទ្ធិ​ស្វ័យ​សម្រេចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋល្អ ស្របតាមគោលការណ៍ នៃលទ្ធិប្រជា ធិបតេយ្យ​សេរី ពហុបក្ស ដូចមានចែង និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។

ជាមួយគ្នានោះដែរសម្តេចក្រឡាហោម ស ខេង ក៏បានសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុល​សុខ បវរមហាប្រសើរគ្រប់ប្រការ ជូនថ្នាក់ដឹកនាំ សមាជិក និងអាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ព្រមទាំងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់​ការ​បោះឆ្នោត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ ដើម្បីប​ន្ត​រួម​ចំណែក​បង្កើត​ស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិជាទីស្នេហារបស់យើងផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm