ជនភៀសខ្លួនស៊ូដង់អះអាងថា មនុស្សចាស់ និងមនុស្សក្មេងស្លាប់ដូចគ្នានៅផ្ទះរបស់ពួកគេ

2023/07/24 10:17:48 pm        277

ស្រ្តីដែលបានរត់ភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងទីក្រុងដាហ្វួរ ប្រទេសស៊ូដង់ជួបជុំគ្នាក្នុងសំពត់តង់របស់ពួកគេនៅជំរុំជនភៀសខ្លួន ស្ថិតនៅទីក្រុងព្រំដែន Adre ប្រទេសឆាដនោះ បានរត់គេចេញពីជម្លោះដែលបានញាំញីប្រទេសរបស់ពួកគេអស់រយៈពេល ១០០ថ្ងៃមកហើយ ។

ស្រ្តី និងកូនៗរបស់ពួកគេនិយាយថា ពួកគេបានរត់គេចចេញដោយថ្មើរជើងពីអំពើហិង្សា ដោយទុកចោលផ្ទះសម្បែងរងការដុតបំផ្លាញរបស់ពួកគេ និងទីក្រុងបែកបាក់របស់ពួកគេ ហើយពួកគេនិយាយថា មនុស្សប្រុស ត្រូវបានសម្លាប់ ។

អ្នកស្រី Amna Omar គឺជាជនភៀសខ្លួនស៊ូដង់មួយរូប និយាយថា ពួកយើងបានលាក់ក្មេងៗ ។ មនុស្សចាស់ បានស្លាប់ដូចគ្នានឹងក្មេងៗដែរ ពួកគេបានស្លាប់ទាំងអស់ ។

សង្រ្គាមដែលបានផ្ទុះឡើងកាលពីពាក់កណ្តាលខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងឆ្លើយតបរហ័ស(RSF)បានបំផ្លិចបំផ្លាញរដ្ឋធានី Khartoum បណ្តាលឲ្យមានកំណើនយ៉ាងឆាបរហ័សអំពើហិង្សាបង្កឡើងដោយជនជាតិដើមភាគតិចនៅទីក្រុងដាហ្វួរ ហើយនិងការជម្លៀសខ្លួនមនុស្សជាង ៣លាននាក់ ។

ក្រុមសង្កេតការណ៍ជម្លោះស៊ូដង់ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រាយការណ៍ថា កងកម្លាំង RSF និងកងទ័ពស៊ូដង់ ត្រូវបានគេសង្ស័យថា មានគោលដៅបំផ្លិចបំផ្លាញសហគមន៍យ៉ាងហោច ២៦កន្លែងនៅក្នុងទីក្រុងដាហ្វួរ ។ កាលពីរយៈពេល ១ថ្ងៃមុន តុលាការព្រហ្មទណ្ឌអន្តរជាតិ( ICC) បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើអំពើហិង្សានៅទីក្រុងដាហ្វួរ ។

ក្រុមសង្កេតការណ៍ជម្លោះស៊ូដង់មួយនេះ និយាយថា លំនាំនៃការវាយប្រហារមានគោលដៅមកលើសហគមន៍មិនមែនអារ៉ាប់ គឺដូចគ្នាសុទ្ធសាធនឹងលំនាំដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលស៊ូដង់ និងក្រុមជីវពលសម្ព័ន្ធមិត្ត Janjaweedកាលពីឆ្នាំ ២០០៣-២០០៤ ពេលដែលអំពើឃោឃៅទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើង ពេលដែលពួកគេធ្វើសង្រ្គាមកម្ទេចក្រុមបះបោរ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm