គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈច្រើនលើសលុប ដែលធានាបាននូវជ័យជម្នះ ក្នុងការរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ

2023/07/24 10:27:48 pm        196

ភ្នំពេញ ៖ បើយោងតាមការចុះផ្សាយរបស់ឯកឧត្តម ហ៊ុន ម៉ានី តាមប្រព័ន្ធChannel Telegram ផ្លូវការ បានបញ្ជាក់​នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះថា ផ្អែកលើលទ្ធផលបណ្តោះអាសន្ន ត្រឹមយប់ថ្ងៃទី២៣ ខែកក្កដា​ម្សិលម៉ិញនេះ យើងអាចសន្និដ្ឋានបានថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈច្រើនលើសលុប ដែល​ធានាបាននូវជ័យជម្នះក្នុងការរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ។

​ក្នុងបរិយាកាសប្រកបដោយក្តីរំភើបរីករាយនេះ ក្នុងនាមជាបេក្ខជនតំណាងរាស្រ្តមួយរូប ឯកឧត្តម ហ៊ុន ម៉ានី ពិតជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ជូនដល់លោកយាយ លោកតា អ៊ុ ពុក ម៉ែ មាមីង បងប្អូន​ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមបញ្ចូលទាំងក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ដែលបានអនុវត្តសិទ្ធិ​នយោបាយ​របស់​ខ្លួន ធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បន្តបម្រើជាតិ និងប្រជាជន​ក្នុងរយៈ​ពេល ៥ឆ្នាំទៅមុខទៀតនេះ។ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះ បានឆ្លុះបញ្ចាំង​ពីជំនឿទុកចិត្តឥតងាករេ របស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតមកលើកិច្ចខិតខំប្រឹងប្រែង ការលះបង់ និងសមត្ថភាពដឹកនាំ​ប្រកបដោយភាពម្ចាស់ការ ម៉ឺងម៉ាត់ និងចាស់ទុំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។

ក្នុងក្របខ័ណ្ឌនៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ត ឯកឧត្តម ហ៊ុន ម៉ានី សូមកោតសរសើរ វាយតម្លៃ​ខ្ពស់ និងថ្លែងអំណរគុណ ដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមការងារគណបក្ស និងមន្រ្តី​គណបក្សគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានក្រុមការងារ​គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ ដែលបានចូលរួមយ៉ាងសកម្ម លះបង់អស់កម្លាំងកាយ ចិត្ត និងធនធាន ដើម្បីបំពេញបេសកកម្មជូនគណបក្សជាបន្តបន្ទាប់មកនេះ។

ជ័យជម្នះដ៏ត្រចះត្រចង់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ជាពិសេសក្នុងខេត្តកំពង់ស្ពឺ ពិតណាស់​គឺជាការរួមចំណែកយ៉ាងធំធេងពីសមាជិក សមាជិកាក្រុមការងារគ្រប់រូប ក្នុងរយៈកាលកន្លងមកនេះ ដែលទទួលបាន​នូវការផ្តល់នូវទំនុកចិត្ត ជំនឿជាក់ និងក្តីស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត។ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm