គណបក្សភឿថៃ នឹងសម្រេចជោគវាសនាគណបក្សបោះជំហ៊ានទៅមុខ Move Forward

2023/07/24 10:33:58 pm        284

សម្ព័ន្ធភាពប្រាំបីគណបក្ស នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារដើម្បីសម្រេចថា តើគណបក្សបោះជំហ៊ានទៅមុខ (MFP) នឹងនៅតែចូលរួមជាមួយពួកគេក្នុងការបង្កើតរដ្ឋាភិបាលថ្មី ឬយ៉ាងណា បន្ទាប់ពីគណបក្សផ្សេងទៀតបដិសេធមិនគាំទ្រក្រុមចម្រុះនៅ ក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី ប្រសិនបើគណបក្ស MFP នៅតែបន្តឈរឈ្មោះ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គណបក្សភឿថៃ (PT) ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ​ដើម្បីរួមគ្នាបង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីគណបក្ស MFP បរាជ័យក្នុងការបោះឆ្នោតសភា​លើកទីមួយ​ដើម្បីតែងតាំងមេដឹកនាំដែលជាប់ឆ្នោតសកលរបស់ខ្លួនឱ្យកាន់តំណែង​ជាបេក្ខជន​នាយករដ្ឋមន្រ្តី បានស្នើសុំឱ្យគណបក្សនានាគាំទ្របក្សភឿថៃ ក្នុងអំឡុងពេលបោះឆ្នោត​លើកទីពីរដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ។

លោក Cholnan Srikaew( ឆុនឡាក់ណាន ស៊ីកែវ) មេដឹកនាំគណបក្សភឿថៃ បាននិយាយថា ការឆ្លើយតបជាទូទៅគឺពួកគេមិនអាចយល់ព្រមធ្វើការជាមួយគណបក្សភឿថៃនោះទេ ប្រសិនបើគណបក្ស MFP ដែលជាដៃគូចម្រុះដ៏សំខាន់របស់ខ្លួន ឈរលើផែនការក្នុងការកែប្រែ​មាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។

ខណៈកំពុងរង់ចាំគណបក្សភឿថៃបង្កើតរដ្ឋាភិបាលចម្រុះ ព្រឹទ្ធសភាបានស្នើកាលពីថ្ងៃអាទិត្យថា បក្សភឿថៃអាចពិចារណាពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់ទៅដើមខែសីហាខាងមុខនេះ ប្រសិនបើខ្លួនមិនទាន់ប្រមូលសំឡេងគាំទ្រគ្រប់គ្រាន់សម្រាប់បេក្ខជនរបស់ខ្លួន ហើយនៅតែមិនទាន់ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតបន្ទាប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm