AIPA៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣នៅកម្ពុជាបង្ហាញពីដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវ

2023/07/25 01:01:12 am        624

ភ្នំពេញ ៖គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA ) នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣នេះ បានចេញសេចក្ដី ថ្លែងការណ៍បញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ នៅកម្ពុជា បានអនុញ្ញាតឱ្យគណបក្ស នយោបាយ ចូលរួម ប្រកួតប្រជែង និង ចូលរួមដោយសេរីក្នុងដំណើរការបោះឆ្នោតទាំងមូល ដោយគ្មានការ ជ្រៀតជ្រែកដែលនេះបាន បង្ហាញពីដំណើរ ការ ប្រជាធិបតេយ្យ ដ៏ត្រឹមត្រូវនៅកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) ស្ដីពីការបោះឆ្នោតជ្រើស តាំងតំណាង រាស្ត្រ នីតិកាលទី៧ នៅកម្ពុជា ប្រតិភូ AIPA ដែលបានចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើស តាំងតំណាង រាស្ត្រឆ្នាំនេះ នៅ កម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ AIPA បានកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សម្រាប់ការប្តេជ្ញាចិត្តចំពោះ គោលការណ៍ប្រជាធិបតេយ្យ និងការខិតខំប្រឹងប្រែង របស់ពួក គេក្នុងការរៀបចំ និង ចាត់ចែងដំណើរការបោះឆ្នោតនេះ។

AIPA បញ្ជាក់ថាសេចក្ដីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋាននៃការចូលរួមដោយផ្ទាល់ដើម្បីវាយ តម្លៃព័ត៌មានដែលបានផ្ដល់នៅក្នុងសម័យប្រជុំសង្ខេបមុនថ្ងៃបោះឆ្នោត និងការពិតដែលឆ្លុះបញ្ចាំង នៅលើ មូលដ្ឋាន ជាក់ស្ដែង។ ការសង្កេតការណ៍ត្រូវបានធ្វើឡើងលើដំណើរការបោះឆ្នោតទាំងមូល រួមទាំងការបើក និងបិទ ការិយាល័យ បោះឆ្នោត បន្ទាប់មកដំណើរការរាប់សន្លឹកឆ្នោត។

AIPA បញ្ជាក់ថា ដំណើរការបោះឆ្នោតនៅកម្ពុជា បានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន ដែលរួមចំណែកដល់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានការរៀបចំបានល្អ។ គណៈប្រតិភូ AIPA មានឱកាស ដើម្បីសង្កេត មើលអំឡុងពេលមុនការបោះឆ្នោត ដែលត្រូវបានកត់សម្គាល់ដោយបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព ដែលអនុញ្ញាតឱ្យគណបក្សនយោបាយ និងបេក្ខជនធ្វើយុទ្ធនាការដោយសេរី។

AIPA បញ្ជាក់ថា វត្តមានរបស់គណបក្សនយោបាយជាច្រើនដែលតំណាងឱ្យមនោគមវិជ្ជាចម្រុះ បានអនុញ្ញាតឱ្យ មានការពិភាក្សា នយោបាយដ៏រស់រវើក និងផ្តល់ឱ្យអ្នកបោះឆ្នោតនូវជម្រើសចម្រុះ។ លើសពីនេះ គណៈប្រតិភូក៏ មិនបានជួបប្រទះនូវការអនុវត្តការបំភិតបំភ័យ ការបង្ខិតបង្ខំ ឬអំពើហិង្សាណាមួយក្នុងអំឡុង ពេលដំណើរការ សង្កេតការណ៍នៅឯការិយាល័យបោះឆ្នោតដែលបានទៅទស្សនានោះទេ។

គណៈប្រតិភូ AIPA សន្និដ្ឋានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣នៅកម្ពុជា បានប្រព្រឹត្តិទៅ ដោយ ជោគជ័យ បានអនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយតាម រយៈការបោះឆ្នោត ផ្ទាល់ជាសកល និងសម្ងាត់ ដែលគ្រប់គ្រងដោយច្បាប់ជាតិ និងអន្តរជាតិ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
2026/10/22 08:15:50 pm        1
កម្ពុជាបដិសេធការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
2026/10/22 08:01:08 pm        1
ក្រសួងបរិស្ថានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦-២០៣០»
2026/10/22 06:03:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា

2026/10/22 08:15:50 pm
​កម្ពុជាបដិសេធការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
2026/10/22 08:01:08 pm
​IRGC គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក ដើម្បី​សងសឹកចំពោះការអមដំណើរនាវា នៅ​ច្រកសមុទ្រ Hormuz
2026/10/22 06:59:08 pm
​លោក Macron៖ បាតុកម្មខុសច្បាប់ នឹងត្រូវហាមឃាត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ
2026/10/22 06:57:24 pm
​បារាំងរាយការណ៍ករណីឆ្លងវីរុស Shamonda លើមនុស្សជាលើកដំបូង បន្ទាប់ពីមាន​អ្នកជំងឺម្នាក់ស្លាប់
2026/10/22 06:43:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm