
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន PTI ដោយដកស្រង់សម្ដីរបស់ក្រុមមន្រ្តីបានឱ្យដឹងថា រដ្ឋបាលស្រុក Gautam Buddh Nagar បានចេញការព្រមានអំពីទឹកជំនន់សម្រាប់តំបន់ទំនាបនៅតាមដងទន្លេ Hindon ដោយសារតែកំណើននៃការបញ្ចេញទឹក។
យោងតាមក្រុមមន្ត្រីបានឱ្យដឹងថា មនុស្សប្រហែល ២០០នាក់មកពីភូមិចំនួន៥ ត្រូវបានជម្លៀស និងបញ្ចូនទៅជម្រកបណ្ដោះអាសន្ន បន្ទាប់ពីមានការប្រកាសអាសន្ននៅក្នុងតំបន់នេះកាលពីថ្ងៃសៅរ៍។
យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា ទឹកទន្លេកំពុងហូរនៅក្រោមសញ្ញាគ្រោះថ្នាក់ ២០៥ម៉ែត្រ នៅក្នុងស្រុកដែលមានព្រំប្រទល់ជាប់នឹងទីក្រុង Delhi នៅភាគខាងលិចរដ្ឋ Uttar Pradesh ។
មន្ត្រីរដ្ឋបាលស្រុក លោក Atul Kumar បានប្រាប់ទីភ្នាក់ងារ PTI បន្ថែមថា "មនុស្សប្រហែល ២០០នាក់មកពីភូមិចំនួន ៥ ត្រូវបានជម្លៀស និងផ្លាស់ទៅលំនៅឋានដែលត្រូវបានរៀបចំឡើងដោយរដ្ឋបាលស្រុកដើម្បីផ្តល់កន្លែងស្នាក់នៅ អាហារ និងការថែទាំសុខភាពដល់ពួកគេ"៕