តាកែវ៖ សេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ប្រជាពលរដ្ឋ ៤៥នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ក្នុងនោះ មានកម្មករកម្មការិនីរោងចក្រសាន់បូដល់ទៅ ៣៧នាក់។
ការផ្ទុះឡើងនូវការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ នៅក្នុងចំណោមកម្មករកម្មការិនីនៅរោងចក្រសាន់បូ បានកើតឡើងចាប់តាំងពីដើមខែឧសភានេះមក។
រដ្ឋបាលខេត្តតាកែវ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដទៃទៀតដែលពាក់ព័ន្ធនឹងមនុស្សទាំង ៤៥នាក់នេះ ឱ្យទៅផ្ដល់សំណាកដើម្បីពិនិត្យរកមេរោគ និងដាក់ខ្លួនឯងនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពខ្លួនឯង៕

