រុស្ស៊ី៖ នៅក្នុងឧបទ្ទវហេតុថ្មីៗនេះ យានដ្រូន២គ្រឿងបានបង្កការខូចខាតដល់អគារមួយចំនួនក្នុងទីក្រុងម៉ូស្គូ (Moscow) រួមទាំងអគារមួយនៅជិតទីបញ្ជាការរបស់ក្រសួងការពារជាតិ ។ ប្រទេសរុស្ស៊ី បានចាត់ទុកជាទង្វើភេរវកម្ម និងបានគំរាមចាត់វិធានការដាក់ទោសយ៉ាងស័ក្ដិសមលើអ៊ុយក្រែនជាការសងសឹក។
ការវាយប្រហារនេះ គឺជាសកម្មភាពធ្ងន់ធ្ងរ ខណៈយានដ្រូនមួយគ្រឿងក្នុងចំណោមយានដ្រូនទាំងនោះ បានវាយប្រហារអគារជិតអគារមូលដ្ឋានក្រសួងការពារជាតិក្រុងម៉ូស្គូ ជាទីតាំងសម្រាប់យោធារុស្ស៊ីផ្ដល់របាយការណ៍អំពីប្រតិបត្តិការសឹកពិសេសរបស់ខ្លួន។
ឧបទ្ទវហេតុនេះ បានបង្ហាញពីការឈានដល់ និងការប៉ះពាល់ធ្ងន់ធ្ងរបណ្ដាលមកពីយានដ្រូន ទោះបីជាគ្មានសេចក្ដីរាយការណ៍ពីមនុស្សស្លាប់ ឬរងរបួសក៏ដោយ ។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូប បានបង្ហាញថា ការវាយប្រហារដោយយានដ្រូនទាំងនេះ នឹងបន្ត ដែលជាការបង្កើនភាពតានតឹងកាន់តែខ្លាំងថែមទៀត រវាងប្រទេសទាំង២។
សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន នៅតែបន្ត ដោយភាគីទាំង២ ធ្លាក់ចូលក្នុងអរិភាពកាន់តែខ្លាំង ។ ជម្លោះនេះ បានបណ្ដាល មនុស្សស្លាប់ និងរបួស និងខូចខាចហេដ្ឋារចនាសម្ព័ន្ធ។
ខណៈស្ថានភាពយ៉ាប់យ៉ឺនកាន់តែខ្លាំង គេមិនច្បាស់ថាប្រទេសទាំងពីរនឹងបន្តដំណើរការយ៉ាងដូចម្តេចនោះទេ។ ការប្រើប្រាស់យានដ្រូនក្នុងសមរភូមិ បានក្លាយទៅជាកង្វល់ដ៏ធំមួយ ដោយសារបានផ្តល់នូវទិដ្ឋភាពថ្មីដល់យុទ្ធសាស្ត្រយោធា។ ទាំងរុស្ស៊ី ទាំងអ៊ុយក្រែន ទំនងជានឹងបន្តរិះរកយុទ្ធសាស្ត្រ និងវិធានការវាយបក ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព និងការគំរាមកំហែងដែលនៅតែបន្ត៕

