ពលរដ្ឋ​ជាង​៦០​គ្រួសារ​ទៀត​ នៅសង្កាត់​ផ្សារ​ដើម​គរ​ ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺកូ​វីដ​-១៩​ អាជ្ញាធរ​ខណ្ឌ​បន្ត​ចែក​ជូន​ស្បៀងអាហារ

2021/05/19 09:23:23 pm        162

ភ្នំពេញ ​៖ ស្បៀងអាហារ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌទួលគោក​ បន្តយកទៅ​ចែកជូន ប្រជាពលរដ្ឋ ​ចំនួន​ជាង​៦០​គ្រួសារ​ទៀត​ រស់នៅក្នុង​សង្កាត់​ផ្សារ​ដើម​គរ ​ខណ្ឌទួលគោក​ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​-១៩ ។

ជាក់ស្ដែង​នៅ​ព្រឹក ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ ២០២១​នេះ លោក ឯក ឃុន​ដឿ​ន ​អភិបាលខណ្ឌ​ទួលគោក​ បាន​ប្រគល់​អំណោយ ដល់​បងប្អូន​ប្រជាពលរដ្ឋ ​មាន​ចំនួន​៤​ភូមិ គឺ​ភូមិ​៨ , ៩ ,១៣​និង​ភូមិ​១៤ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ​ខណ្ឌទួលគោក ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​, ទឹកស៊ីអ៊ីវ​មួយ​យួរ និង​ត្រីខ​១​យួរ ​ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​តាមរយៈ​ឯកឧត្តម ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

ក្នុង​ពិធី​ចែក​អំណោយ ​លោក ឯក ឃុន​ដឿ​ន ក៏បាន​ណែនាំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ទាំងអស់គ្នា ​ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធាន​របស់​ក្រសួងសុខាភិបាល​ និង​អនុវត្តន៍​៣​កុំ​ និង​៣​ការពារ ​ដោយហេតុថា​ យើង​មិនបាន​ដឹងថា​ នរណាម្នាក់​មាន​ជំងឺ​កូ​វីដ​-១៩ ​នោះទេ ​ដូច្នេះ​យើង​ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំង​អស់គ្នា ​ដើម្បី​កាត់​ផ្តាច់​អោយបាន​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​ ឲ្យ​បាន​ជោគជ័យ​៕

អត្ថបទ​ ៖ កុ​ម្ភះ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm