ចិន៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា លោកសង្ឃឹមថាគណបក្សចម្រុះជាតិនិយមសាសនារបស់លោក នឹងឈានដល់កិច្ចព្រមព្រៀងមួយជាមួយគណបក្សប្រឆាំងលើផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការដែលមានការជំទាស់តវ៉ានេះ នៅចុងខែវិច្ឆិកា។

សុន្ទរកថាផ្សាយតាមតាមទូស្សន៍ ប៉ុន្មានម៉ោងបន្ទាប់ពីសភាបានអនុម័តច្បាប់ដែលទប់ស្កាត់អំណាចតុលាការកំពូលមួយចំនួន ដែលលោក Netanyahu និយាយថា តុលាការនឹងនៅតែឯករាជ្យ។
សភារបស់ប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃចន្ទ បានអនុម័តច្បាប់ដំបូង នៃការផ្លាស់ប្តូរប្រព័ន្ធតុលាការ ដែលបានស្នើឡើងដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បន្ទាប់ពីកិច្ចប្រឹងប្រែងសម្របសម្រួលកាលពីពេលមុន បានដួលរលំ និងពុំបានធ្វើឲ្យធូរស្រាលវិបត្តិរដ្ឋធម្មនុញ្ញ ដែលធ្វើឲ្យរង្គោះរង្គើរប្រទេសរយៈពេលជាច្រើនខែ។
វិបត្តិបានបណ្តាលឲ្យមានការបែកបាក់ដ៏ជ្រៅនៅក្នុងសង្គមអ៊ីស្រាអែល ដែលបានរំកិលចូលដល់យោធា ដោយមេដឹកនាំការតវ៉ានិយាយថាទាហានបម្រុងស្ម័គ្រចិត្តរាប់ពាន់នាក់ នឹងមិនរាយការណ៍សម្រាប់កាតព្វកិច្ចនោះទេ ប្រសិនបើរដ្ឋាភិបាលបន្តផែនការទាំងនេះ៕
