ខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane កំពុងពិចារណាសំណើដើម្បីចូលរួមជាមួយ Cristiano Ronaldo នៅក្លិប អារ៉ាប៊ីសាអ៊ូឌីត Al-Nassr។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះមិនមែនជាជម្រើសដំបូងឡើយជាមួយក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ក្នុងរដូវកាលដំបូងដែលផ្លាស់ពី Liverpool ក្នុងតម្លៃផ្ទេរ ៣៥ លានផោន។
Mane ត្រូវបានគេរំពឹងថាមានភាគរយច្រើនចាកចេញពី Bayern Munich ក្រោយអ្នកចាត់ការ Thomas Tuchel ធ្លាប់និយាយថា មិនទទួលបានតាមការរំពឹងទុកលើ Mane។

ប្រសិនជា Mane យល់ព្រមសំណើរបស់ Al-Nassr មែននោះ គេនឹងចូលរួមជាមួយអតីតខ្សែប្រយុទ្ធ Liverpool, Cristiano Ronaldo, Alex Telles និងកីឡាករក្រូអាស៊ី Marcelo Brozovic។
បន្ទាប់ពីអាជីពដ៏ជោគជ័យជាមួយ Liverpool រួមមានការឈ្នះបាន Premier League និង Champions League, Mane បានសំរេចចិត្តចាកចេញពី Anfield ដោយចង់មានការប្រកួតប្រជែងថ្មី។
តែអ្វីៗមិនដូចការរំទុក ពេលវេលារបស់គេនៅ Bayern Munich ប្រែជាល្អក់កករក្រោយអំពើហឹង្សាវាយមិត្តរួមក្រុមខ្លួនឯង Leroy Sane ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៅពេល Bayern Munich ចាញ់ Manchester City កាលពីខែមេសា។
Sadio Mane បង្ហាញខ្លួនបាន ៣៨ ប្រកួតឱ្យ Bayern Munich រដូវកាលមុនរកបាន ១២ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ