សម្ដេច ម៉ែន សំអន អរគុណក្រុមការងារបក្ស និងពលរដ្ឋ ដែលបានផ្ដល់ការគាំទ្រ​ ដល់គណបក្សប្រជាជន

2023/07/25 08:06:00 pm        270

ស្វាយរៀង៖ សម្ដេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ក្រុមការងារបក្សខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យបក្សប្រជាជនទទួលបានជ័យជម្នះ និងអរគុណប្រជាពលរដ្ឋ ដែលបានបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ។

សម្ដេច ម៉ែន សំអន បានថ្លែងអំណរគុណក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្រុមការងារគណៈចលនាមហាជន ​ក្រុមការងារថ្នាក់ខេត្ត ​ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ នៅខេត្តស្វាយរៀង ​និងក្រុមការងារយុវជន ​និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ចំពោះការកិច្ច ​ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ស្មារតី ថវិកា ​ធនធានសរុប ​ក្នុងការបំពេញ​ភារកិច្ច​យ៉ាងសស្រាក់ សស្រាំ ទោះបីមេឃក្តៅ ភ្លៀង ផ្គរ ដោយមិនខ្លាចនឿយហត់ ប្រកបដោយការ​ទទួលខុសត្រូវខ្ពស់ ព្រមទាំង ចូលរួមយ៉ាងសកម្មក្នុងផ្សព្វផ្សាយ ​និងបញ្ជ្រាបគោលនយោបាយ គណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងខេត្តស្វាយរៀង ឱ្យបាន​យល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ្រ លើសផែនការ ដែលបានកំណត់ និងទទួលបាន​ជ័យ​ជម្នះ​យ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា នៅនីតិកាលទី៧នេះ ។

សម្ដេច បានបញ្ជាក់ថា​ ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ ​ក្រោមបរិយាកាស ស្ងប់ស្ងាត់​ សុខសន្តិភាព​ និងគ្មានអំពើហិង្សា​ ដែលបានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ​ និងអន្តរជាតិ ឱ្យ ឃើញនូវភាពកាន់តែចាស់ទុំ​ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត​របស់​គណបក្សប្រជាជនកម្ពុជា​ ក្នុងការអនុវត្តគោលការណ៍ ​នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។

សម្ដេច ​បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ​ដែលស្រឡាញ់ ​និងជឿទុកចិត្ត និងនៅតែបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលបានបោះឆ្នោតជូន​គណបក្សប្រជាជន​កម្ពុជាឱ្យ ឈ្នះនៅនីតិកាលទី៧នេះ ។

សម្ដេច បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខេត្តស្វាយរៀង ​ដែល​បាន​បោះឆ្នោត​ជូន​គណបក្សប្រជាជន​ ឱ្យឈ្នះដាច់ ដែល​តាម​លទ្ធផលជាបឋមរបស់​ណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ទទួលបានសំឡេង ៥ លើ ៥ ៕អត្ថបទ៖ ភា សារិទ្ធ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm