ខ្សែបម្រើអូទ្រីស Marcel Sabitzer បានសម្រេចផ្លាស់ទៅ Borussia Dortmund ហើយក្នុងតម្លៃផ្ទេរ ១៩ លានអឺរ៉ូពី Bayern Munich។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យា ៤ឆ្នាំ។
Marcel Sabitzer ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអូទ្រីស ៧១ លើកបានផ្លាស់មក Bayern Munich ពី Leipzig នៅឆ្នាំ ២០២១ មុនពេលចាកចេញទៅ Manchester United កាលពីខែកុម្ភៈក្នុងកិច្ចសន្យាខ្ចី។

Sabitzer ស៊ុតបញ្ចូលទីបាន ២ គ្រាប់ និងបោះបញ្ជូន ២ ក្នុងការបង្ហាញខ្លួន ៥៤ លើកជាមួយ Bayern Munich និងស៊ុតបញ្ចូលទីបាន ៣គ្រាប់ បោះបញ្ជូនមួយក្នុងការបង្ហាញខ្លួន ១៨ ប្រកួតនៅ Manchester United។
Bayern Munich គឺជាម្ចាស់ពាន Bundesliga ១១ រដូវកាលជាប់គ្នាតាមរយៈជ័យជំនះនៅប្រកួតចុងក្រោយ ឆក់យកជើងឯកពី Dortmund ដែលមិនអាចឈ្នះប្រកួតចុងក្រោយបាន ដែលធ្វើឱ្យ Dortmund បន្តរង់ចាំឈ្នះពាន Bundesliga លើកដំបូងក្រោយខកខាន ១១ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ
