ហ្វីលីពីន៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេស បាននិយាយថា ព្យុះកំណាច បានបក់បោកឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន ភាគខាងជើង នៅថ្ងៃអង្គារទី២៥ ខែកក្កដានេះ ដែលកំពុងបង្កឲ្យមានបទបញ្ជាជម្លៀសសម្រាប់សហគមន៍ឆ្នេរសមុទ្រ ដែលត្រូវបានគេរំពឹងថា មានភាពធ្ងន់ធ្ងរដោយសារព្យុះដ៏មានឥទ្ធិពលនេះ។
ទីភ្នាក់ងារនិយាយថា ព្យុះកំណាច Doksuri កំពុងនាំមកជាមួយខ្យល់បក់ដែលមានល្បឿនអតិបរិមា ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈវាបានធ្វើដំណើរឆ្ពោះទៅកាន់ប្រជុំកោះដែលមានប្រជាប្រីយភាពចំនួន៣ នៅចុងភាគខាងជើងនៃកោះធំ Luzon។
ទីភ្នាក់ងារនិយាយថា ព្យុះដែលគេស្គាល់ថា Egay នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងមានបំណាក់ដី ឬឆ្លងកាត់ដ៏ជិតទៅកាន់កោះ Babuyan ឬខេត្ត Cagayan ភាគឦសាននៅរសៀលថ្ងៃពុធ។
ក្រោយមកវានឹងបក់ឆ្លងកាត់ទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិនភាគខាងកើត។ ព្យុះនេះត្រូវបានគេរំពឹងថា នាំមកជាមួយទឹកភ្លៀងច្រើនជាង២០០មីលីម៉ែត្រនៅលើកោះទាំងនេះ។
កោះ៣ក្នុងចំណោមកោះចំនួន៥ នៅកោះធំ Babutyan មានមនុស្សរស់នៅច្រើន ដោយមានប្រជាជនប្រមាណ ២០.០០០នាក់៕

