សេតវិមានសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនគាំទ្រការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីទេ បន្ទាប់ពីត្រូវបានសាកសួរអំពីការវាយប្រហារដោយយានដ្រូនដែលបានបំផ្លាញអគារនៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ (២៤ កក្កដា) ។

រុស្ស៊ីបាននិយាយអំពីការចាត់វិធានការសងសឹកយ៉ាងតឹងរ៉ឹងប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីយានដ្រូនពីរគ្រឿងបានបំផ្លាញអគារនៅក្នុងរដ្ឋធានីរបស់ខ្លួន រួមទាំងអគារមួយនៅជិតទីស្តីការក្រសួងការពារជាតិ ដែលរុស្ស៊ីហៅសកម្មភាពនេះថា ជាអំពើភេរវកម្មដ៏សាហាវ។
មិនមានមនុស្សរងរបួសក្នុងការវាយប្រហារនោះទេ ហើយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បាននិយាយថា នឹងមានការវាយប្រហារច្រើនជាងនេះទៀត។ យានដ្រូនមួយបានវាយប្រហារនៅជិតអគារទីក្រុងមូស្គូ ជាទីដែលយោធារុស្ស៊ីរៀបចំសន្និសីទសារព័ត៌មានខ្លីអំពីអ្វីដែលពួកគេហៅថា "ប្រតិបត្តិការយោធាពិសេស" របស់ខ្លួន ជាការវាយប្រហារជានិមិត្តរូប ដែលរុញឲ្យឈានដល់កាវាយប្រហារដោយយានដ្រូនបែបនេះ។

កាលពីថ្ងៃអាទិត្យ (២៤ កក្កដា) ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលរដ្ឋាភិបាលរបស់លោកកម្រធ្វើអត្ថាធិប្បាយពីការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ឬនៅលើទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី បានសន្យានូវអ្វីដែលលោកហៅថា "ការសងសឹកចំពោះភេរវកម្មដែលរុស្ស៊ីបានធ្វើទៅលើទីក្រុង Odesa"៕