
ក្រុមអាជ្ញាធរបានជម្លៀសមនុស្សជិត ២.៥០០នាក់ចេញពីកោះ Corfu របស់ប្រទេសក្រិកកាលពីថ្ងៃចន្ទ ខណៈប្រទេសដែលទទួលរងនូវរលកកម្ដៅមួយនេះ កំពុងប្រយុទ្ធជាមួយនឹងចំហេះព្រៃជាច្រើន។
មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីអគ្គិភ័យនៅលើប្រជុំកោះ Rhodes ដោយអ្នកទេសចរណ៍ជាច្រើនមានការភ័យខ្លាច ហើយបានត្រឡប់ទៅផ្ទះវិញតាមជើងហោះហើរជម្លៀសខ្លួន។
អ្នកនាំពាក្យសេវាអគ្គិភ័យបាននិយាយថា អ្នកទេសចរណ៍ និងអ្នកស្រុកប្រហែល ២.៤០០ នាក់ត្រូវបានជម្លៀសចេញពីទីតាំងទេសចរណ៍កុលសម្ព័ន្ធ អាយអូណាន (Ionian) នៃកោះ Corfu កាលពីថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ ដោយបន្ថែមថាការចាកចេញទាំងនោះគឺជាការប្រុងប្រយ័ត្នពីចំហេះព្រៃ។
នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis បានប្រាប់សភាថា "យើងកំពុងធ្វើការទប់ទល់ជាមួយនឹងចំហេះព្រៃ" ដោយព្រមានថាប្រទេសនេះប្រឈមនឹងរយៈពេល "បីថ្ងៃដ៏លំបាកបន្ថែមទៀត" មុនពេលសីតុណ្ហភាពខ្ពស់ត្រូវបានព្យាករណ៍ថានឹងបានធូរស្រាល។
ប្រទេសក្រិកបាននឹងកំពុងទទួលរងការវាយប្រហារពីរលកកម្ដៅដ៏យូរ ដែលបានជំរុញមានហានិភ័យចំហេះព្រៃកាន់តែខ្លាំង ហើយបានធ្វើឱ្យអ្នកទេសចរជាប់គាំងក្នុងរដូវទេសចរណ៍ដ៏មម៉ាញឹកនេះ៕