ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមfacebookនៅព្រឹកនេះថា ថ្ងៃអាទិត្យនេះសុំជូនរូបថតកាលពី១០ឆ្នាំមុនពេលលេងអុកជាមួយដៃគូដែលលេងខូច។
រូបភាពដែលកាន់ដៃគ្នានេះគឺដណ្តើមកូនគ្នាបណ្តាលមកដៃគូយកសេះមកអុកបំបែកទូកខ្ញុំដោយមិនបានមើលឱ្យច្បាស់ និងចំជើងត្រីបក ខ្ញុំក៏ប្រញ៉ាប់ស៊ីតាមវិន័យកាន់មួយណាយកមួយហ្នឹងតែដៃគូមកដណ្តើមយកទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា ជាមួយខ្ញុំត្រូវតែស៊ីសេះយកដាក់ក្នុងកំប៉ុងដោយមិនយល់ព្រមឱ្យវិធាននៃការលេងនេះត្រូវបានបំពាននោះឡើយ។
សម្តេចបញ្ជាក់ថា ការធ្វើនយោបាយមិនខុសពីការលេងអុកនោះទេខ្ញុំមិនបណ្តោយឱ្យអ្នកណាឬក្រុមណាលេងខុសពីច្បាប់បានចែងនោះឡើយ។កូនអុកស៊ីដាក់ចូលកំប៉ុងអ្នកនយោបាយអនុវត្តតាមច្បាប់៕


