បាល់ទាត់៖ ក្រុម Torino បានរក្សាខ្លួននៅក្របខណ្ឌកំពូលអ៊ីតាលី Serie A មួយរដូវកាលទៀតបន្ទាប់ពីស្មើនៅទឹកដី Lazio ០-០ យប់មិញ។ ខ្សែប្រយុទ្ធជួរមុខស៊ុតបញ្ចូលទីច្រើនរបស់ Lazio, Ciro Immobile ស៊ុតបុករបាទីនៅនាទីទី៨៤ ដែលជាបាល់ពិន័យ ១១ម៉ែត្រ ហើយការតែតចុងម៉ោងរបស់ Manuel Lazzari បុកបង្គោលទៀតបានធ្វើអោយ Torino ទទួលបាន ១ពិន្ទុដ៏មានសារសំខាន់។

តាមពិតទៅការប្រកួតមួយនេះ គឺជាការប្រកួតដែលត្រូវបានលើកតាំងពីដើមរដូវកាល បន្ទាប់ពីមានការផ្ទុះឡើងឆ្លង Covid-19 នៅពេលនោះ។ លទ្ធផលស្មើគ្នានេះធ្វើអោយ Torino ដែលមានរដូវកាលដ៏លំបាករបស់ខ្លួន តែអាចរក្សាខ្លួននៅ Serie A មួយរដូវកាលទៀតដោយឈរលេខ ១៧ ពីលើតំបន់គ្រោះថ្នាក់ ១ពិន្ទុក្រោយលេងបាន ៣៧ប្រកួតដូចៗគ្នា។ មានន័យថា ៣ក្រុមដែលត្រូវកាត់ទៅ Serie B ក៏រកឃើញជាផ្លូវការដែរគឺ Benevento, Crotone និង Parma៕
អត្ថបទ៖នាង សុភាវុធ