លីប៊ីរកឃើញសាកសពជនអន្តោប្រវេសន៍នៅជិតព្រំដែនប្រទេសទុយនីស៊ី

2023/07/26 12:16:54 am        99

សាកសពជនអន្តោប្រវេសន៍៥នាក់ ត្រូវបានរកឃើញនៅក្នុងតំបន់ដែលមានការបំផ្លាញមួយកន្លែងនៅជិតព្រំដែនរវាងប្រទេសលីប៊ី និងទុយនីស៊ី។ អាជ្ញាធរប្រទេសលីប៊ី និយាយកាលពីថ្ងៃចន្ទថាបានប្រទះឃើញដ៏គួឲ្យភ្ញាក់ផ្អើលក្នុងអំឡុងការល្បាតនៅព្រំដែន។ ជនអន្តោប្រវេសន៍នៅអនុតំបន់សាហារ៉ា រាប់សិបនាក់ បានជាប់គាំដំណើរនៅក្នុងតំបន់នេះរយៈពេលច្រើនសប្តាហ៍ បន្ទាប់ពីអាជ្ញាធរទុយនីស៊ី បានប្រមូល និងផ្លាស់ប្តូរពួកគេទៅទីនោះពីកំពង់ផែទីក្រុង Sfax។

ជនអន្តោប្រវេសន៍ និយាយថា ស្ថានភាពធ្ងន់ធ្ងរនៅព្រំដែនដោយគ្មានការទទួលបានម្ហូបអាហារ ទឹកផឹក ឬទីជ្រកកោនពីកម្តៅថ្ងៃឡើយ។ ដោយគ្មានអាហារ គ្មានទឹក ពួកគេយកយើងមកដល់ទីនេះនេះ ពួកគេប្រើវិធីឃោរឃៅមកលើពួកយើង គ្មានកន្លែងដេក គ្មានអ្វីទទួលទាន។ យើងកំពុងសុំឲ្យអង្គការសហប្រជាជាតិ ផ្តល់ជំនួយឲ្យយើង ពួកយើងកំពុងទទួលរងអំពើឃោរឃៅ។ សូមមើលស្បែករបស់យើង យើងឆ្លងមេរោគ គ្មានការព្យាបាល ពួកគេកំពុងប្រព្រឹត្តមកលើយើងយ៉ាងព្រៃផ្សៃ។

ជនអន្តោប្រវេសន៍មកពីអាហ្វ្រិកគ្មានឯកសាររាប់ពាន់នាក់ បានសម្រុកមកកាន់ទីក្រុងកំពង់ផែ Sfax ជារដ្ឋធានីសេដ្ឋកិច្ចរបស់ប្រទេសទុយនីស៊ី ដោយមានគោលដៅទៅកាន់អឺរ៉ុប តាមទូក។ ការសម្រេចចិត្តរបស់ប្រទេសទុយនីស៊ី ក្នុងការផ្លាស់ប្តូរទីតាំងរបស់ពួកគេទៅកាន់ព្រំដែន បន្ទាប់ពីអំពើហិង្សាជាច្រើនថ្ងៃរវាងពលរដ្ឋ និងជនអន្តោប្រវេសន៍ អំឡុងពេលដែលបុរសជនជាតិទុយនីស៊ីម្នាក់ ត្រូវបានគេសម្លាប់។ បន្ទាប់មក រដ្ឋាភិបាលទុយនីស៊ី បានផ្លាស់ប្តូរពួកគេទៅកាន់ទីជម្រកក្នុងក្រុងចំនួន២ ប៉ុន្តែក្រុមសិទ្ធិមនុស្សនិយាយថា មនុស្សរាប់សិបនាក់ទៀត នៅតែជាប់គាំងនៅព្រំដែន។ អឺរ៉ុប កំពុងដាក់សម្ពាធលើប្រទេសទុយនីស៊ី ឲ្យបញ្ឈប់ចំនួនមនុស្សដ៏ច្រើនមិនឲ្យចេញដំណើរពីឆ្នេរសមុទ្ររបស់ខ្លួន។ ប្រទេសនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីសប្តាហ៍មុនជាមួយសហភាពអឺរ៉ុប ដោយសន្យាបង្ក្រាបលើក្រុមជួញដូរមនុស្ស ជាថ្នូរនឹងជំនួយជាង១ពាន់លានដុល្លារ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm