
កងម៉ារីនអ៊ុយក្រែនបានហ្វឹកហាត់កាលពីថ្ងៃចន្ទ (២៤ កក្កដា) ដើម្បីប្រើប្រាស់អាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេលធ្វើសមយុទ្ធនៅក្នុងតំបន់ Donetsk ។
ទាហានវ័យក្មេងជាច្រើននាក់ ត្រូវបានបណ្តុះបណ្តាលដោយយោធាចារ្យវ័យ ៥២ឆ្នាំម្នាក់ដែលទាហានទាំងនោះហៅលោកថា 'Diadia' ពាក្យនេះមានន័យថា ពូ នៅក្នុងភាសាអ៊ុយក្រែន។
គ្រូបង្វឹករូបនោះបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញក្នុងការប្រើប្រាស់សព្វាវុធទាំងនោះនៅក្នុងអង្គភាពដែលលោកបម្រើការ។
គ្រូបង្វឹករូបនោះសម្រេចចូលបម្រើយោធាបន្ទាប់ពីកូនប្រុសរបស់លោកចេញទៅប្រយុទ្ធកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ជាថ្ងៃដែលរុស្ស៊ីចាប់ផ្តើមការវាយលុកពេញបន្ទុកលើអ៊ុយក្រែន៕