អគារថ្មីនៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្រ្តទំនើប ក្នុងការផ្តល់សេវាជូនពលរដ្ឋ

2023/07/26 12:56:29 am        3.5 K

ភ្នំពេញ ៖ អគារថ្មី នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលកំពុងផ្តល់សេវាកម្មចំនួន៣ផ្នែកធំៗ បានបំពាក់សម្ភារៈ​បរិក្ខារវេជ្ជសាស្រ្តទំនើបចុងក្រោយ មិនទាមទារឲ្យអ្នកជំងឺសម្រាកពេទ្យយូរ និងមិនចាំបាច់វះកាត់ឡើយ។

​អគារថ្មី នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តល់សេវាកម្មលើផ្នែកចក្ខុរោគ ផ្នែកប្រព័ន្ធរំលាយអាហារ និងផ្នែក​មនី្ទរពិសោធន៍។ នាយផ្នែកប្រព័ន្ធរំលាយអាហារ លោកវេជ្ជបណ្ឌិត អ៊ុន កែវសិលា នៅអគារថ្មីនេះបានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះថា ផ្នែកជំងឺប្រព័ន្ធរំលាយអាហារនេះ បានផ្លាស់ប្តូរមកកាន់អគារថ្មី ជាមួយនឹងផ្នែកធំៗទាំងពីរខាងលើផងដែរ ដោយរហូតមកដល់ពេលនេះមានរយៈពេលជាង៦ខែមកហើយ និង​មាន៣៧បន្ទប់ ស្មើនឹង៧១គ្រែ ក្នុងដំណាក់កាលដំបូងនេះ ថ្នាក់ដឹកនាំមនី្ទរពេទ្យបានបើកឲ្យដំណើរ​ការចំនួន៤៥គ្រែ ក្នុងនោះអគារថ្មីនេះ មានផ្តល់សេវាកម្មច្រើន។

​ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាល និងសម្រាកពេទ្យ ពិតជាអរគុណយ៉ាងខ្លាំង​សម្រាប់​សេវាកម្មរបស់មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបម្រើការជូនប្រជាពលរដ្ឋ មិនថាតែរូបគាត់ ឬបងប្អូន​ប្រជាពលរដ្ឋផ្សេងទៀតនោះទេ មើលឃើញផ្ទាល់នឹងភ្នែក ទាំងការផ្តល់សេវាក្នុងមនី្ទរពេទ្យ ទាំងបរិស្ថានជុំវិញអគារ មាន​បរិស្ថានល្អ ទាំងអស់នេះ គឺដោយសារតែប្រទេសយើងមានសុខសន្តិភាព និងមានថ្នាក់ដឹកនាំល្អ ដែលបាន​សាងសង់​មនី្ទរពេទ្យសម្រាប់ប្រជាពលរដ្ឋ មិនថាជាអ្នកមាន ឬជាអ្នកក្រ គឺបានចូលមកសម្រាក​ព្យាបាលជំងឺ​បានដូចៗគ្នា។

​លោកវេជ្ជបណ្ឌិត អ៊ុន កែវសិលា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកទទួលសេវាកម្មពិនិត្យ ព្យាបាលជំងឺទូទៅ មិនថាតែនៅផ្នែកជំងឺប្រព័ន្ធរំលាយអាហារ ឬផ្នែកផ្សេងៗនោះទេ គឺប្រសិនបើមាន​ឯកសារពេទ្យ​ពីមុន សូមភ្ជាប់មកជាមួយគ្នាផង ដើម្បីក្រុមគ្រូពេទ្យជំនាញងាយស្រួល បានដឹងអំពីស្ថានភាពជំងឺនាពេលកន្លងមក ជាពិសេសប្រជាពលរដ្ឋ ដែលមានប័ណ្ណ ប.ស.ស. ឬមូលនិធិសមធម៌ សូមភ្ជាប់មកជាមួយគ្នា ព្រោះមនី្ទរពេទ្យរដ្ឋ ផ្តល់សេវាកម្មថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ដូចៗគ្នា។

បើតាមឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសង្កត់ធ្ងន់ថា ក្រោយពីស្ថានភាព​ជំងឺកូវីដ-១៩ បានថមថយ អ្វីៗបានដំណើរការធម្មតាឡើងវិញ ក្នុងនោះគ្រប់បណ្តាផ្នែកទាំងអស់ក្នុងមនី្ទរពេទ្យ បាន​ផ្តល់សេវាព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋគ្រប់ជំនាញ ទន្ទឹមនឹងនោះមនី្ទរពេទ្យក៏បានអភិវឌ្ឍ ដោយមានការគាំទ្រ ពីប្រមុខរាជរដ្ឋាភិបាលគ្រប់ផ្នែកទាំងអស់ មានអគារថ្មី បំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្រ្តថ្មីចុងក្រោយបន្ថែមទៀត ដែលកំពុងដំណើរការរាល់ថ្ងៃ ដើម្បីឲ្យការផ្តល់សេវាថែទាំ កាន់តែមានប្រសិទ្ធភាព។ ជាពិសេសមនី្ទរពេទ្យ កំពុងសាងសង់អគារថ្មីមួយបន្ថែមទៀត មានកម្ពស់១០ជាន់ ដែលជាថវិការបស់រាជរដ្ឋាភិបាល។ ដោយឡែកក្រុមការងារគ្រូពេទ្យរបស់យើង ផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់បំផុត ដោយមិនទុកឲ្យប្រជាពលរដ្ឋណាមួយ ដែលមានបញ្ហាសុខភាពនោះ មិនទទួលបាន​ការព្យាបាលជំងឺនោះទេ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm