
សេវាកម្មជួយសង្គ្រោះតាមសមុទ្ររបស់ប្រទេសអេស្ប៉ាញនៅថ្ងៃអង្គារ (២៥ កក្កដា)នេះ បាននិយាយថា ខ្លួនបានជួយសង្គ្រោះទូកមួយគ្រឿងនៅជិតកោះ ក្រាន កាណារីយ៉ា ដែលដឹកជនអន្តោប្រវេសន៍ចំនួន ៨៤នាក់ មកពីអនុតំបន់សាហារ៉ាអាហ្រ្វិក ដែលក្នុងនោះមានមនុស្សម្នាក់បានស្លាប់។
ជនអន្តោប្រវេសន៍៨នាក់ ដែលសុទ្ធសឹងតែជាបុរស លើកលែងតែស្រ្តីម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ប្រជុំកោះ កាណារី ស្ថិតនៅមហាសមុទ្រអាត្លង់ទិក ពីឆ្នេរសមុទ្រនៃទ្វីបអាហ្រ្វិកខាងលិច បានក្លាយជាគោលដៅចម្បងសម្រាប់ជនអន្តោប្រវេសន៍ដែលព្យាយាមចូលទៅកាន់ប្រទេសអេស្ប៉ាញ ដែលក្នុងនោះចំនួនអន្តោប្រវេសន៍តិចជាងនេះ ក៏កំពុងព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ដីគោកអេស្ប៉ាញផងដែរ។
ផ្លូវធ្វើអន្តោប្រវេសន៍អាត្លង់ទិក ដែលជាផ្លូវមួយក្នុងចំណោមផ្លូវដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោកជាធម្មតា ត្រូវបានប្រើប្រាស់ដោយជនអន្តោប្រវេសន៍មកពីអនុតំបន់សាហារ៉ាអាហ្រ្វិកដែលព្យាយាមទៅកាន់អឺរ៉ុប ជាពិសេសក្នុងរដូវក្តៅ ដោយសារលក្ខខណ្ឌអាកាសធាតុអំណោយផលជាងនេះ៕