សម្ដេចតេជោ ហ៊ុន សែន លើកពេលជួបកម្មករនិយោជិត ១០ គោលដៅទៀត ទៅក្រោយ​បង្កើតរាជរដ្ឋាភិបាលថ្មីរួចរាល់

2023/07/26 03:48:50 pm        489

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ បានផ្ញើសារសំឡេងពិសេសជូនកម្មករនិយោជិត ដោយ​ប្រកាស​លើក​ពេល​ជំនួប​ជាមួយកម្មករនិយោជិតចំនួន ១០ លើកទៀត ដែលធ្លាប់សន្យាថា​នឹង​ត្រូវ​ជួប​ចាប់​ពីថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ទៅជួបនៅក្រោយការបង្កើតរដ្ឋាភិបាលថ្មីរួចរាល់វិញ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពី​អំឡុង​ពេល​ជំនួប​ជាមួយ​កម្មករ​និយោជិត​នៅ​មុន​ពេល​បោះឆ្នោតនីតិកាលទី៧ ឆ្នាំ ២០២៣នេះ សម្ដេចតេជោ​ធ្លាប់​បាន​សន្យាថា​នឹង​ជួប​ជាមួយ​កម្មករ​និយោជិតចំនួន ១០ គោលដៅទៀតទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ ប៉ុន្ដែដោយសារតែកត្តាពេលវេលា និងកត្តាទាក់ទងនឹងការរៀបចំរដ្ឋាភិបាលថ្មី ដូច្នេះទើប​សម្ដេច​ត្រូវ​លើក​ពេលជំនួបជាមួយកម្មករនិយោជិតនាពេលនេះ។

សម្ដេចតេជោ ក៏សូមអភ័យទោសចំពោះកម្មករកម្មករិនីទាំងអស់ ដែលមានការ​អាក់ខាន​មិន​បាន​ទៅ​សួរ​សុខទុក្ខតាមការសន្យា ប៉ុន្ដែត្រូវលើកពេលទៅជួប ក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែល​នឹង​អាច​មានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មី ទៅសួរសុខទុក្ខ ជំនួសនាយករដ្ឋមន្ត្រីចាស់។

សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចនឹងបកស្រាយទាក់ទងនឹងការបង្កើតរាជរដ្ឋាភិបាលថ្មី ក៏​ដូច​ជា​ការ​លើកពេលជំនួបជាមួយកម្មករនិយោជិតនេះបន្ថែមទៀតនៅថ្ងៃទី៣ ខែសីហា ខាង​មុខ​នេះ​នា​អំឡុង​ពេល​សម្ពោធផ្លូវក្រវ៉ាត់ក្រុង៕ អត្ថបទ៖ វ៉ន ដារ៉ា

សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន https://t.me/btvnewscambodia/106867

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm