មនុស្ស ២នាក់បាត់ខ្លួន និងម្នាក់ជួយសង្គ្រោះបាន ក្រោយហេតុការណ៍លិចកាណូតកណ្តាលទន្លេ

2023/07/26 04:59:03 pm        608

កំពង់ឆ្នាំង៖ ក្រុមជួយសង្គ្រោះពីខេត្តកំពង់ឆ្នាំង និងស្រុកកំពង់លែង កំពុង​រុក​រក​មនុស្ស ២​នាក់​ទៀត ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចកាណូតកណ្តាលទន្លេ ស្ថិតក្នុងឃុំប្រឡាយមាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។ មកដល់ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០២៣​នេះ ក្រុមជួយសង្គ្រោះបានរកឃើញតែកាណូតជនរងគ្រោះ ហើយ​ជន​រង​គ្រោះ​២​នាក់​នោះ មិនទាន់រកឃើញនៅឡើយ។

 ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញអោយក្រុមរុករក ត្រូវ​បង្កើន​ការ​ខិត​ខំ​រក​ជនរងគ្រោះប្តីប្រពន្ធ ឬសពជនរងគ្រោះទាំង២អោយឃើញក្នុងថ្ងៃនេះ ចំណែក​កូន​ជន​រង​គ្រោះ​ដែល​នៅរស់ ត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះ។ ឯកឧត្តម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរតាមផ្លូវទឹក ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច។

 គួររំលឹកថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​លាយ​លំនឹងខ្យល់កន្រ្តាក់ បានធ្វើអោយកាណូតបាឡាស្មាច់ ក្រឡាប់​លិច​នៅ​ចំណុច​ខាង​លិច​កោះ​ចាប ស្ថិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែល​ក្នុង​កាណូត​បាឡាស្មាច់នោះមានមនុស្សចំនួន៣នាក់ ១. រ៉េន រឹទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវ​ជា​ប្ដី​បាន​បាត់​ខ្លួន, ២. អេង យីម ភេទស្រី អាយុ៤៤ឆ្នាំ ប្រពន្ធបានបាត់ខ្លួន និង៣. ប៉ុន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូន បានហែលរួចខ្លួន៕ អត្ថបទ៖ ហុង វាស្នា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm