វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់អាមេរិក Serena Williams ត្រៀមខ្លួនការប្រកួត Grand Slam, French Open របស់ខ្លួនមិនបានល្អឡើយ ក្រោយធ្លាក់ត្រឹមជុំទី២ ក្រោមស្នាដៃកីឡាការិនីលំដាប់លេខ ៦៨ ពិភពលោក Katerina Siniakova នៅក្នុងកម្មវិធី Emilia-Romagna Open ប្រទេសអ៊ីតាលី។

កីឡាការិនីឆេក Katerina Siniakova បានយកឈ្នះក្នុងលទ្ធផល ៧-៦(៧-៤) និង ៦-២។ Serena Williams មុនមកដល់ការប្រកួតនេះក៏បានចូលរួមការប្រកួត Italian Open ដែរសប្ដាហ៍មុន តែក៏ចាញ់នៅជុំដំបូងផងដែរ។ កីឡាការិនីវ័យ ៣៩ឆ្នាំរូបនេះនៅពេលនេះសល់ពេលមិនដល់ ២សប្តាហ៍ទៀតទេដើម្បីត្រៀមការប្រកួត Grand Slam, French Open នៅលើទីលានដីក្រហមបន្ទាប់ពីបរាជ័យផ្ទួនៗនេះ។ រំលឹកថា Serena Williams បានរងបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រ Grand Slam ៣លើកចុងក្រោយហើយ ខណៈកំពុងដេញតាមអោយស្មើកំណត់ត្រាឈ្នះ Grand Slam ច្រើនបំផុត ២៤លើកស្មើនឹងកីឡាការិនី Margaret Court៕
អត្ថបទ៖នាង សុភាវុធ