កម្ពុជា ក៏ដូចជាជម្រើសជាតិអាស៊ីទាំងអស់​នឹងដឹងគូប្រកួតរបស់ខ្លួន​ក្នុងការប្រកួតជម្រុះបាល់ទាត់​ពិភពលោក២០២៦ ស្អែកនេះ

2023/07/26 05:32:49 pm        405

(អាស៊ី)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់​ទាត់​ជម្រើស​ជាតិ​ផ្សេង​ៗ​ទៀត​នៅ​អាស៊ី នឹងដឹងគូប្រកួតរបស់ខ្លួន ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦ អាមេរិក កាណាដា ម៉ិចស៊ិក នៅតំបន់អាស៊ី ជុំទីមួយ និងជុំទីពីរ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៣​នេះ។

យើងតាមសហព័ន្ធកីឡាបាល់ទាត់អាស៊ី បញ្ជាក់ថាការចាប់ឆ្នោតនេះ ធ្វើឡើងនៅម៉ោង ២​និង​០០​នាទី​រសៀលនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ត្រូវនឹងម៉ោង ០១ និង០០នាទី​ម៉ោង​នៅ​កម្ពុជា នៅទីស្នាក់ការសហព័ន្ធ។

ក្រុមបាល់ទាត់ទាំង៤៨ នៅអាស៊ីនឹងប្រជែងគ្នាដើម្បី ឆ្ពោះទៅការប្រកួតឆ្នាំ២០២៦ ហើយ​ការ​ប្រកួត​ជុំទី១ និងទី២ ក៏ត្រូវប្រើសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពានរង្វាន់ទ្វីបអាស៊ី ២០២៧ អារ៉ាប៊ីសាអូឌីត(AFC Asian Cup Saudi Arabia 2027™) ផងដែរ។

យោង​នីតិវិធីនៃការប្រកួតជុំទីមួយ ១៨ក្រុមដែលមានចំណាត់ថ្នាក់ក្រោមគេ ត្រូវចាប់​ឆ្នោត​ឱ្យ​ជួប​គ្នា លេងក្នុងរូបភាពពីរជើង (ក្នុងដី ក្រៅដី) នៅថ្ងៃទី១២ និង១៧ ខែតុលាខាងមុខ ហើយ​៩​ក្រុម​ជម្រើស​ជាតិ​ដែលឈ្នះឡើងទៅជុំទីពីរបន្តរួមជាមួយ២៧ក្រុមរង់ចាំ សរុប៣៦ក្រុមក្នុងជុំទីពីរ។

ក្នុងជុំទីពីរនេះ ៣៦ក្រុមជម្រើសជាតិ ត្រូវបែងចែកជា៩ពូលបន្តទៀត ដោយក្នុង​មួយ​ពូល​មាន​៤​ក្រុម ហើយត្រូវប្រកួតវិលជុំដូរដីក្នុងពូលនីមួយ ចន្លោះខែវិច្ឆិកា ឆ្នាំ២០២៣ និងខែមិថុនា ឆ្នាំ​២០២៤​។

បន្ទាប់មកក្រុមលេខ១ និងលេខ២ ទាំងអស់ក្នុងពូលទាំង៩ (សរុប១៨ក្រុម) ឡើងទៅជុំទីបី ប្រកួត​បាល់ទាត់ពិភពលោក ២០២៦ ជាមួយគ្នា​ក៏​បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​អាស៊ី ២០២៧នៅអារ៉ាប៊ីសាអូឌីត។

សម្រាប់ជុំទីបី នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦ ១៨​ក្រុម​ដែល​ចម្រាញ់​បាន​ពី​ពីរ​ជុំ​ក្នុង​តំបន់អាស៊ីមកនេះ ត្រូវចែកជាបីពូលបន្តទៀត ក្នុងមួយពូលមាន៦ក្រុមជម្រើសជាតិ ដោយ​ត្រូវ​លេង​វិលជុំដូរដី ក្នុងពូលនីមួយៗ ហើយក្រុមលេខ១ និងលេខ២ ក្នុងពូលទាំងបី សរុប៦ក្រុម ឡើង​ទៅ​ជុំចុងក្រោយនៅអាមេរិក កាណាដា ម៉ិចស៊ិកតែម្តង។

ដោយកូតាអាស៊ីត្រូវមាន៨ក្រុម រឺ៩ក្រុមឡើងទៅជុំចុងក្រោយបាល់ទាត់ពិភពលោក ២០២៦ ជុំទី​បួន​ត្រូវ​ធ្វើឡើងដើម្បីជ្រើសរើសយកពីរក្រុមបន្ថែមទៀត ដោយក្រុម​ដែល​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៣ និងលេខ៤ ៦ក្រុមក្នុងជុំទីបី ត្រូវចែកចែកជាពីរពូលទៀត មួយ​ពូល​មាន​៣​ក្រុម​លេង​នៅ​ទឹក​ដី​កណ្តាល ក្រុមលេខ១ ក្នុងពូលទាំងពីរនេះ ឡើងទៅបង្គ្រប់៨ក្រុម កៅអី​បាល់​ទាត់​ពិភព​លោក​តំបន់​អាស៊ី។ ដោយឡែក ក្រុមលេខពីរក្នុងពូលទាំងពីរនេះ ប្រកួតជាមួយ​គ្នា​ក្នុង​ជុំទី​ប្រាំ​ ដើម្បី​យក​មួយក្រុមទៅលេងជម្រុះអន្តរទ្វីប ហើយបើក្រុមអាស៊ីធ្វើបានល្អ អាស៊ីអាចមាន៩ក្រុម។

សូមជម្រាបជូនថាបាល់ទាត់ពិភពលោក ២០២៦ ដំណើរការប្រកួតពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ​២០២៦ ដោយក្រុមតម្លើងដល់៤៨ប្រទេស ក្នុងនោះអាស៊ីមាន៨ រឺ៩ប្រទេស អាហ្វ្រិកមាន៩ រឺ​១០ អឺរ៉ុប១៦ អាមេរិកខាងជើង កណ្តាល ការ៉ាអ៊ីប មាន៦ រឺ៨ អាមេរិកខាងត្បូង ៦រឺ៧ និង​អូសេអានី ១រឺ២ប្រទេស៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        288
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        358

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm