កីឡាការិនីប្រណាំងកង់ហូឡង់ Lorena Wiebes បានប្រជែងឈ្នះដំណាក់កាលទី៣ នៃព្រឹត្តិការណ៍ប្រណាំងកង់ Tour de France ផ្នែកនារី បន្ទាប់ពីប្រជែងឈ្នះ Julie van de Velde នៅពេលសល់ ២០០ ម៉ែត្រចុងក្រោយ។
ដំណាក់កាលទី ៣ ដែលមានចំងាយផ្លូវ ១៤៧ គីឡូម៉ែត្រ Lorena Wiebes ដែលជិះឱ្យក្រុម SD Worx បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ ម៉ោង ៤៩ នាទី ៤៧ វិនាទី តាមពីក្រោយដោយមិត្តរួមជាតិ Marianne Vos របស់ក្រុម Jumbo-Visma និងលេខ ៣ កីឡាការិនីប៊ែលហ្ស៊ិក Lotte Kopecky ដោយសុទ្ធតែស្ថិតក្នុងថេរវេលាដូចគ្នា។

យ៉ាងណាក្តី ក្រោយដំណាក់កាលទី ៣ នេះ Lotte Kopecky ដែលជាជិះឱ្យក្រុម SD Worx ដែរនោះ នៅតែបន្តនាំមុខគេដដែលដោយមានវេលាចំណេញ ៥៥ វិនាទី ពីអ្នកលេខ ២ កីឡាការិនីអាល្លឺម៉ង់ Liane Lippert និងលេខ ៣ កីឡាការិនីអាហ្វ្រិកខាងត្បូង Ashleigh Moolman យឺងជាង ១ នាទី ៥ វិនាទី។
សម្រាប់ដំណាក់កាលទី ៤ ថ្ងៃនេះមានចំងាយផ្លូវ ១៧៧ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ
