ក្រសួងសេដ្ឋកិច្ច ប្រកាសអនុវត្តអាករលើតម្លៃបន្ថែមលើការនាំចូល-ចែកចាយបារី

2023/07/26 06:37:59 pm        253

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីណែនាំ ដល់គ្រប់ម្ចាស់សហគ្រាស​ដែលប្រកប​អាជីវកម្មនាំ​ចូលបារី ឬចែកចាយបន្តបារី ​នាំចូលទាំងអស់ អំពីការអនុវត្តអាករលើតម្លៃ​បន្ថែមចំពោះ​បារី​នាំចូល ដើម្បីពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែម ​ឱ្យមានតម្លាភាព។

តាមសេចក្តីសេចក្ដីណែនាំ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបញ្ជាក់ថា ការអនុវត្តអាករលើ តម្លៃបន្ថែមរួមមាន ចំពោះបារីដែលនាំចូលសម្រាប់​គោលដៅ​លក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញនាំចូល​ជាប់អាករដទៃទៀតផងដែរ ​ដោយត្រូវប្រមូលអាករលើតម្លៃបន្ថែមតាមអត្រា​ ១០ ភាគរយ រាល់ការ​ផ្គត់ផ្គង់បារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អាករលើតម្លៃបន្ថែម ដែលបានបង់នៅពេលនាំចូល ​ឬទិញក្នុងស្រុក ត្រូវបានអនុញ្ញាត​ជា​ឥណទាន​អាករលើធាតុចូល ​សម្រាប់កាត់កងជាមួយ អាករលើធាតុចេញ។

ចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ​ សហគ្រាសត្រូវបានបន្តអនុញ្ញាតឱ្យបង់ អាករ​លើតម្លៃបន្ថែម តែម្ដងគត់ នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមក, ក្នុងនោះសហគ្រាសត្រូវដាក់លិខិតប្រកាស ​និងបង់ប្រាក់អាករ ​ស្របតាមច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តជាធរមាន។

តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​សង្ឃឹមយ៉ាងមុតមាំថា គ្រប់​សហគ្រាស​ដែលប្រកបអាជីវកម្មនាំចូលបារី ​ឬចែកចាយបន្ត ​បារីនាំចូលទាំងអស់ នឹងយក​ចិត្តទុក​ដាក់​អនុវត្តតាមខ្លឹមសារ​ ដោយ​សេចក្ដីណែនាំនេះ ​មានប្រសិទ្ធភាព​អនុវត្តចាប់ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២៣ តទៅ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        68
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        109
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm