កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យមើលការឈូសឆាយដីព្រៃតំបន់ខ្ជាយ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយពីមានអ្នកសារព័ត៌មានចុះផ្សាយថាបានរំលោភដីព្រៃរបស់រដ្ឋ។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១, លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ដឹកនាំមន្រ្តី ជំនាញពាក់ព័ន្ធចុះពិនិត្យមើលគ្រឿងចក្រឈូសឆាយដីនៅតំបន់ខ្ជាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងប្រតិបត្តិការណ៍នេះលោកបញ្ជាក់ ក្នុងសំណើរនៃការស្នើរសុំឈូសឆាយដីតំបន់ខ្ជាយ មានទំហំ ៩៩,៧៥ហិចតា ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ងូវ វណ្ណាលីន ដែលមានអាស័យដ្ឋានស្ថិតនៅរាជធានី ភ្នំពេញ។ លោកបន្តថា ក្នុងសំណើរឈូសឆាយរបស់ម្ចាស់កម្មសិទ្ធិខាងលើមានផ្ទៃដីទំហំ៩៩,៧៥ ហិចតា ក្នុងនោះក្រុមការងារចម្រុះ ដែលមានការចូលរួមពីមន្រ្តីជំនាញបានធ្វើការពិភាក្សា និងដាក់ របាយការណ៍ទៅអភិបាលខេត្តកំពង់ធំ ដើម្បីធ្វើការពិនិត្យ និងអនុញ្ញាត្តិជូនដល់កម្មសិទ្ធិលើ ដីប្លង់រឹងតែប៉ុណ្ណោះ។
លោកបញ្ជាក់ថាចំណុចទាំង៧នោះរួមមាន៖១.យោងតាមច្បាប់ភូមិបាលក្នុងមាត្រា៨៥បានចែងថា កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុមានសិទ្ធិប្រើប្រាស់អាស្រ័យផលនិងចាត់ចែងទ្រព្យរបស់ខ្លួនផ្ដាច់ មុខនិងទូលំទូលាយកុំឲ្យតែយកទ្រព្យសម្បត្តិនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់, ២.គួរអនុញ្ញាតឲ្យធ្វើការឈូសឆាយពង្រាបដីដំបូកនឹងគល់ឈើលើផ្ទៃដី ៤៩,៥០ ហិចតាជាដីដែលមានប័ណ្ណកម្មសិទ្ធិអចលនវត្ថុរួមជាស្រាប់លើផ្ទៃដីសរុប៩៩,៧៥ហិចតាស្ថិតក្នុងតំបន់ខ្ជាយ ភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ,៣.ក្នុងករណីមានប៉ះចំណីអូរត្រូវរក្សាទុកអូចំនួន ១០ ម៉ែត្រសងខាងតាមលិខិតលេខ ៩៨ អនក្របកចុះថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៥ របស់ក្រសួងធនធានទឹកនិងឧតុនិយម,៤.ត្រូវរក្សាទុកផ្លូវរទេះសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាប្រចាំ,៥.នៅពេលធ្វើការឈូសឆាយក្នុងករណីមានទំនាស់ព្រំដីកើតឡើងម្ចាស់សំណើត្រូវទទួលខុសត្រូវដោយខ្លួនឯងក្នុងការដោះស្រាយជាមួយអ្នកជាប់ព្រំឲ្យបានរួចរាល់ជាមុនសិនទើបអាចធ្វើការឈូសឆាយបន្តទៀត,៦.ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅពេលចុះអនុវត្តការងារឈូសឆាយដី និង៧.ម្ចាស់សំណើត្រូវអនុវត្តតាមការកំណត់របស់ក្រុម ការងារខេត្តក្នុងករណីមិនអនុវត្តតាមការកំណត់នោះម្ចាស់សំណើត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។ ទន្ទឹមនេះដែរលោក បញ្ជាក់ផងដែរថា មន្រ្តីជំនាញចុះពិនិត្យ និងវាស់វែងជាក់ស្តែង ឃើញថាបាននិងកំពុងធ្វើការឈូសឆាយស្ថិតនីលើប្លង់កម្មសិទ្ធិដែលបានធ្វើការស្នើរសុំពិតប្រាកដ មែន៕


