សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋាភិបាលគិតគូដល់ជនមានពិការភាព​ឱ្យបានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន

2023/07/26 06:55:17 pm        150

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល​ជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនៅ លោកគ្រូអ្នកគ្រូចំនួន​ ជិត ៥០០នាក់ ដែលមកពី​វិទ្យាល័យ​អប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំ​ឡើងនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការ​អាណិតអាសូរ ចំពោះក្មួយៗ​កុមារគថ្លង់ និង ពិការភ្នែក ពីកំណើតដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅ តាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និង បច្ចេកទេស ​ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូដែលជាម្តាយទី២​របស់ក្មួយៗ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូដល់កូនៗ ចៅៗ មានពិការភាពពីកំណើត ​ឲ្យមានចំណេះដឹង មុខជំនាញ​ដូចអ្នកមិនពិការ ​បានទៅបម្រើការនៅតាមបណ្តាក្រុមហ៊ុនឯកជន​ ដែល​មិនមានភាព​រើសអើង​ចំពោះជនពិការ ពីព្រោះថា​មនុស្សយើងគ្រប់រូបកើតមក គឺមានទេពកោសល្យទៅតាម​ចំណង់ចំណូលចិត្តរៀងៗខ្លួន​ មិនថា​ជាជនពិការ ​ឬមិនពិការឡើយ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការកោតសរសើរចំពោះ ​លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់ក្មួយៗ​ទាំងអស់ ​រហូតបានរកនូវការងារជូនដល់សិស្សគ​ ថ្លង់ និង ពិការភ្នែកបានធ្វើការ​នៅតាមបណ្តាក្រុមហ៊ុនឯកជន​ ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។

សម្តេច ក៏បាន ​ក្រើនរំលឹកដល់ក្មួយៗ ​កុមារគ ថ្លង់ និង​ ពិការភ្នែកទាំងអស់ ត្រូវគោរពត្រង់ត្រាប់ស្តាប់​នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ នឹង ​ចេះជួយនូវទុក្ខធុរៈ​មិត្តភ័ក្ត ​ចេះស្រឡាញ់​សាមគ្គីគ្នាឲ្យបានល្អ នៅក្នុងមជ្ឈមណ្ឌល ​ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ​ និង​ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកទឹកចិត្តដល់កុមារជនពិការគ ថ្លង់ទាំង​អស់កុំបាក់ទឹកចិត្ត ​និងភាពពិការរបស់ខ្លួន ​ត្រូវតស៊ូអត់ធ្មត់ប្រឹងប្រែងរៀន​សូត្រឲ្យបានពូកែ មាន​ចំណេះដឹងខ្ពស់ ​ដើម្បីចូលរួមអភិវឌ្ឍន៍​ប្រទេសនៅថ្ងៃអនាគត ​ពីព្រោះជនពិការក៏មានសិទ្ធិធ្វើអ្វីៗ​បានដូច​មនុស្សដែលមានកាយសម្បទានធម្មតាដែរ ​។ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់​ឱកាសជាច្រើនដល់ជនពិការដែលមានចំណេះដឹង ​ឲ្យបានចូលបម្រើការងារនៅ តាម ស្ថាប័នរដ្ឋ និងឯកជន ។ ​ជាក់ស្តែងកុមារពិការដែលរស់នៅក្នុងសាលាកុមារគថ្លង់ ​និងពិការភ្នែកទាំង​វិទ្យាល័យ​ទាំង​ពីរក៏បានទទួលការងារនៅក្នុងស្ថាប័នរដ្ឋ​ និង ក្រុមហ៊ុនឯកជនបន្តបន្ទាប់ផងដែរ ​។

ក្នុងនោះផងដែរសម្តេចកិត្តិសង្គហបណ្ឌិតបានឧបត្ថម្ភ​ដល់វិទ្យាល័យទាំងពីរ​ រួមមាន ​៖ អង្ករ ៥០០​គីឡូក្រាម, មី ៣០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, ទឹកសុទ្ធ ៣០កេស, ត្រីខ ៣កេស, និងផ្លែឈើ ៦កេស និងថវិកាមួយចំនួន ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm